ជប៉ុន: នៅថ្ងៃអង្គារ៍ ទី៩ សីហានេះ នាទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន បានរំលឹកខួបលើកទី៧១ឆ្នាំ ចាប់តាំងពីការបំផ្លាញរបស់ខ្លួន ដោយសារការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិក ស្របពេលដែលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានទៅកាន់ក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីដើមឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី៩ សីហា ឆ្នាំ២០១៦។
ខណៈដែលមនុស្សរាប់ពាន់នាក់ រួមទាំងអ្នកនៅរស់រានមានជីវិតនិងសាច់ញាតិរបស់ជនរងគ្រោះ បានចូលរួមគោរពបូជាទៅដល់អ្នកស្លាប់នៅក្នុងសម័យសង្គ្រាមគ្រាប់បែកនេះផងដែរ។
មនុស្សប្រហែល ៧៤.០០០នាក់បានស្លាប់នៅក្នុងការទម្លាក់លើកដំបូង ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតប៉ុន្មានឆ្នាំ ក្រោយមកពីទទួលរងជំងឺវិទ្យុសកម្ម។ ការវាយប្រហារនេះ បានកើតឡើងបីថ្ងៃ បន្ទាប់ពីអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូជាលើកដំបូងនៅហ៊ីរ៉ូស៊ីម៉ា ដែលមិនធ្លាប់មាន ដែលទីបំផុតបានសម្លាប់មនុស្ស ១៤០.០០០នាក់។
មន្ត្រីក្នុងតំបន់និងអ្នកដែលរួចរស់ជីវិតពីការទម្លាក់គ្រាប់បែកនេះ បានអំពាវនាវឱ្យប្រកាន់ខ្ជាប់យ៉ាងតឹងរឹងទៅក្នុងប្រពៃណី ក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន នៅប៉ាស៊ីហ្វិកនិងជាអ្នករិះគន់រដ្ឋាភិបាលជប៉ុន។
លោកអភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា Kazumi Matsui កាលពីថ្ងៃសៅរ៍ បានរំលឹកខួបនៃការទម្លាក់គ្រាប់បែករបស់ទីក្រុងរបស់គាត់នេះផងដែរ ដោយលើកឡើងពីដំណើរទស្សនកិច្ចរបស់លោកអូបាម៉ា។
នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានថ្លែងសន្ទករថានៅក្នុងទីក្រុងណាហ្គាសាគី បានអំពាវនាវឱ្យមេដឹកនាំពិភពលោកទាំងអស់ ចូលរួមគោរពដល់សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរជាសកល។
លោកអាបេ បានផ្លាស់ប្តូរដើម្បីពង្រីកវិសាលភាពយោធារបស់ប្រទេសជប៉ុន និងពង្រីកសម្ព័ន្ធភាពរបស់ប្រទេសនេះ ជាមួយក្រុងវ៉ាស៊ីនតោន ក្នុងការប្រឈមមុខនឹងការគំរាមកំហែងពីកម្លាំងពង្រីកយោធារបស់ចិននិងកូរ៉េខាងជើង មិនអាចទាយទុកជាមុនបាន។
សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលសប្តាហ៍មុន ដែលបានធ្លាក់នៅក្នុងដែនទឹកនៅឯនាយឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន ជាលើកដំបូង៕
មតិយោបល់