អាមេរិក: នាពេលកន្លងមក បន្ទាប់ពីចិនបានស្តីបន្ទោសអាមេរិកខ្លាំងៗ ដែលបាន លូកដៃលូកជើងចូលមកអន្តាគមរឿងសមុទ្រចិនខាងត្បូងនោះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក John Kerry បានអះអាងនៅថ្ងៃពុធនេះឱ្យដឹងថា សហរដ្ឋអាមេរិកមិនប្រកាន់ជំហរលើការទាមទារអធិបតេយ្យភាពប្រកួតប្រជែងនៅក្នុងទឹកដីនៃសមុទ្រចិនខាងត្បូងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៦នេះ។
លោក Kerry និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Perfecto Yasay បានធ្វើសន្និសីទកាសែតរួមគ្នាមួយនៅនាយកដ្ឋានកិច្ចការបរទេសរបស់ហ្វីលីពីន នៅទីក្រុងម៉ានីល ពោលគឺលោក Kerry បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការងាកទំព័រនិងផ្តួចផ្តើមការចរចានិងការពិភាក្សាក្នុងចំណោមអ្នកទាមទារនេះ ហើយជាពិសេស សហរដ្ឋអាមេរិក បានលើកទឹកចិត្តឱ្យអ្នកទាមទារទាំងអស់នោះមានការអត់ធ្មត់និងចរចាដោយសន្តិវិធីផងដែរ៕
មតិយោបល់