ព័ត៌មានអន្តរជាតិ

Update: ៦នាក់ស្លាប់ និង១៨នាក់ ត្រូវជួយសង្គ្រោះ ខណៈប៉ូលិសបង់ក្លា សម្រុកចូលភោជនីយដ្ឋាន ដើម្បីរំដោះចំណាប់ខ្មាំង

បង់ក្លាដែស: ប៉ូលិសបានអះអាងថា ខ្មាន់កាំភ្លើង ៦នាក់ ត្រូវសម្លាប់ ខណៈដែលចំណាប់ខ្មាំងជាង ១៨ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីកម្លាំងប្រតិបត្ដិការពិសេសបង់ក្លា បានវាយសម្រុកចូល និងបញ្ចប់ការឡោមព័ទ្ធ ក្នុងភោជនីយដ្ឋាន នៅរដ្ឋធានីដាកា កាលពីព្រឹក ថ្ងៃសៅរ៍ ដើម្បីរំដោះមនុស្សរាប់សិបនាក់ពីក្រុមខ្មាន់កាំភ្លើង នៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០២ កក្កដា ឆ្នាំ២០១៦នេះ។

បើតាមប៉ូលិស បាននិយាយថា ខ្មាន់កាំភ្លើង៦នាក់ ដែលបានសម្រុកចូលភោជនីយដ្ឋាន នៅក្នុងតំបន់ការទូត របស់ក្រុងដាកា កាលពីយប់ថ្ងៃសុក្រ ត្រូវបានស្លាប់អស់ហើយ។

គួរបញ្ជាក់ដែរថា ជនជាតិអ៊ីតាលី៧នាក់ និងមនុស្សមួយចំនួនទៀត ដែលមិនស្គាល់អត្តសញ្ញាណ ហើយក៏មានជានជាតិជប៉ុនផងដែរ ត្រូវបានគិតថា ជាចំណាប់ខ្មាំងនៅក្នុងចំណោមភោជនីយដ្ឋានហាងនំបុ័ង Holey Artisan Bakery ដែលជាកន្លែងពេញនិយមរបស់ជនបរទេស៕

https://youtu.be/kUN3eYd3OqY

មតិយោបល់