អាមេរិក៖ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ ដោយប្រាក់ចំណូលបានធ្លាក់ចុះ ខណៈ iPhone លក់មិនដល់គោលដៅដែលបានកំណត់។
យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ចន្លោះពេលពីខែមេសា ដល់មិថុនា ក្រុមហ៊ុន Apple ទទួលបានចំណេញសុទ្ធ ៧,៨ពាន់លានដុល្លារអាមេរិក ដោយបានធ្លាក់ចុះ ២៧ភាគរយ បើធៀបនឹងត្រីមាសដើមឆ្នាំ ១០,៦ពាន់លានដុល្លារអាមេរិក។ ចំណែកប្រាក់ចំណូលសុទ្ធ មានចំនួន ៤២,៣ពាន់លានដុល្លារអាមេរិក ដោយបានធ្លាក់ចុះ ១៤,៦ភាគរយ បើធៀបនឹងត្រីមាសដើមឆ្នាំមានចំនួន ៤៩,៦ពាន់លានដុល្លារអាមេរិក។
នៅក្នុងត្រីមាសនេះផងដែរ ត្បិតតែការលក់ iPhone ធ្លាក់ចុះ ប៉ុន្តែសម្រាប់ការលក់ Table វិញ បានកើនឡើង ៧ភាគរយ ដោយ iPad លក់បាន ១០,៩លានគ្រឿង ខណៈដែល iPhone លក់បានត្រឹមតែ ៤០,២លានគ្រឿង៕
មតិយោបល់