ចិនៈយោងតាមអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងការដាក់ឱ្យនៅដាច់ពីគេ (AQSIQ) នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ក្រុមហ៊ុន Mazda ប្រមូលរថយន្តរថយន្តរបស់ខ្លួន ៨៤៥.៧៦១ គ្រឿងនៅក្នុងប្រទេសចិន ដោយសារតែមានបញ្ហាពោងសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មានស៊ីនហួ ចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដានេះ។
ក្រុមឃ្លាំមើលគុណភាពកំពូល បានឲ្យដឹងថា រថយន្តរងផលប៉ះពាល់ រួមមាន រថយនត្ត Mazda ដឹងអ្នកដំណើរ៦កៅអ៊ី ចំនួន៨២២.៥៦០គ្រឿង ផលិតចម្លោះខែកក្កដា ឆ្នាំ២០០៦ និងខែមីនា ឆ្នាំ២០១៦ រថយន្ត Mazda 8 SUV ផលិតចន្លោះ ខែមេសា ឆ្នាំ២០១០ និងខែមេសា ឆ្នាំ២០១៦ ចំនូន២២.៧៤០គ្រឿង និងរថយន្តប្រណាំង Mazda RX-8 ៤៦១គ្រឿង ផលិតនៅចន្លោះខែមករា ឆ្នាំ ២០០៤ និងខែវិច្ឆិកា ឆ្នាំ២០០៨។
ក្រុមហ៊ុនបាននិយាយថា ដោយសារបញ្ហារបស់អ្នកផ្គត់ផ្គង់ ក្រុមហ៊ុននេះនឹងដូរផ្នែកដែលខូចជូនដោយឥតគិតថ្លៃ ចាប់ផ្តើមពីខែកញ្ញានេះតទៅ ហើយថា ការប៉ោងឡើងនៃពោងសុវត្ថិភាពខាងមុខអាចធ្លាយ ឬរហែកពេលពោងសុវត្ថិភាពដាក់ពង្រាយ និងផ្នែកជាច្រើនបានខូច វាអាចធ្វើឲ្យអ្នកបើកបររងរបួសបាន៕
មតិយោបល់