នេប៉ាល់ៈអ្នកដំណើរ១៣នាក់ស្លាប់ និង ៣៥នាក់ផ្សេងទៀតរងរបួស
កាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរបាន រេចេញពីផ្លូវហាយវ៉េ លើភ្នំ និងបានធ្លាក់ចុះក្រោម កម្ពស់ប្រហែល ២០០ម៉ែត្រ នៅស្រុក Dhankuta នៃប្រទេសនេប៉ាល់ ប្រមាណជា ៦០០ គីឡូម៉ែត្រភាគខាងកើតពីរដ្ឋធានី Kathmandu ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរសំណាងអាក្រក់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅភូមិ Sidhuwa ក្នុងស្រុក Dhankuta ពេលដែលវាធ្វើដំណើរពីស្រុកTehrathum ទៅស្រុក Sunsari ។
មន្ត្រីប៉ូលិស លោក Bibhuti Raj Pandey ដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្នករងរបួសទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុក Dhankuta និង Dharan ។
គ្រូពេទ្យបានប្រាប់ថា ៨នាក់ នៃពួកគេគឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ “។លោក Pandey ធ្វើការសន្មត់ថា គ្រោះថ្នាក់នេះកើតឡើងដោយ អ័ព្ទក្រាស់ និងភ្លៀងធ្លាក់ដូចគេហែកមេឃ៕
មតិយោបល់