ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ) ផេកថៃបាញ់បទខ្មែរ «ស្ទាវសម័យ4G» ផ្អើលហ្វេសប៊ុក

ផេកល្បីឈ្មោះរបស់ថៃ បានកាត់តបទចម្រៀងរបស់ខ្លួន ភ្ជាប់នឹងបទចម្រៀងខ្មែរ២បទ ដែលអ្នកចម្រៀងខ្មែរបានចំលងពីបទរបស់ខ្លួន យកទៅបាញ់ឡើងផ្អើលពេញហ្វេសប៊ុកតែម្ដងនៅក្នុងប្រទេសថៃ ដោយក្រៅជនជាតិថៃរិះគន់យ៉ាងចាស់ដៃ ក៏មានអ្នកលេងហ្វេសប៊ុកជាជនជាតិខ្មែរចូលរួមរិះគន់ក្នុងន័យ​ឲ្យបញ្ចប់ដូចគ្នាផងដែរ។ សកម្មភាពបាញ់ត្រង់ៗរបស់ផេកនោះ បានធ្វើឲ្យគេមើលឃើញពីការអាប់អោនកាន់តែខ្លាំងសម្រាប់អ្នកលួចចម្លងបទចម្រៀងរបស់បរទេស ជាពិសេសការលួចចម្លងបទចម្រៀងរបស់ប្រទេសជិត។

បទចម្រៀងដែលផេកថៃយកទៅបាញ់ត្រង់ៗជាសាធារណៈនោះ គឺបទ«ស្ទាវសម័យ4G» របស់តារាចម្រៀងលោកម៉ៃ សុគន្ធ នៅក្នុងផលិតកម្ម Galaxy ដែលទើបតែបានចេញលក់ និងបទមួយដែលបកស្រាយដោយលោកបញ្ញា សិទ្ធិ ដែលត្រូវបានថៃចោទថាជាបទចម្រៀងពីបទ«ស្ទាវ4G»របស់ថៃទាំងស្រុង។ ក្នុងនោះបទចម្រៀងរបស់លោក ម៉ៃ សុគន្ធ ត្រូវបានជនជាតិថៃបានចោទថា មិនត្រឹមតែចម្លងខ្លឹមសារបទចម្រៀង និងបទភ្លេងប៉ុណ្ណោះទេ គឺថែមទាំងយកស្ទីលសាច់រឿងក្នុងបទចម្រៀងរបស់គេយកមកប្រើនោះផង។ អ្នកលេងហ្វេសប៊ុកជាជនជាតិថៃ បានធ្វើការរិះគន់ចំពោះបញ្ហានេះយ៉ាងខ្លាំង ហើយអ្នកលេងហ្វេសប៊ុកជាជនជាតិខ្មែរក៏ឃើញមានការបញ្ចេញយោបល់សុំឲ្យអ្នកនិពន្ធខ្មែរ និងអ្នកចម្រៀងបញ្ឈប់ជាបន្ទាប់លើបញ្ហានេះផងដែរ ដើម្បីកុំឲ្យប្រទេសជិតខាតបន្តមាក់ងាយដល់វិស័យបទចម្រៀងរបស់ខ្មែរ។
នៅមិនទាន់បានទទួលប្រតិកម្មពីតារាចម្រៀងលោកម៉ៃ សុគន្ធ និងលោកបញ្ញា សិទ្ធិ ពាក់ព័ន្ធនឹងការចម្លងបទរបស់ថៃ រហូតធ្វើឲ្យផេករបស់ថៃយកបទទាំង២បាញ់ជាសាធារណៈបណ្ដាលឲ្យមានការរិះគន់ចំពោះវិស័យនិពន្ធបទចម្រៀងរបស់ខ្មែរនៅឡើយ។

ប៉ុន្តែយោងតាមការបញ្ជាក់របស់លោកថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអះអាងអាងថា ក្រសួងមិនមានចំណាត់ការណាមួយកំណត់ឲ្យអ្នកនិពន្ធខ្មែរ និងតារាចម្រៀងខ្មែរ បញ្ចប់ការលួចចម្លងបទចម្រៀងពីបរទេសដើម្បីជាការលើកតម្កើងចំពោះវិស័យបទចម្រៀងរបស់ជាតិនោះឡើយ ដោយសារតែបញ្ហានេះ គឺវាទាមទារនូវការភ្ញាក់រលឹកពីសំណាក់អ្នកនិពន្ធ និងផលិតករដោយខ្លួនឯង។

យ៉ាងណាក៏ដោយ លោកថា ផ្អែកតាមការគាំទ្រលើបទនិពន្ធថ្មី និងផ្អែកលើការរិះគន់បទចម្រៀងដែលធ្លាប់បានឃើញ វាពិតជាដល់ពេលដែលអ្នកនិពន្ធ និងអ្នកចម្រៀងពិតជាខ្មាស់ខ្លួនឯង ហើយចាប់ផ្ដើមផ្លាស់ប្ដូរឥរិយាបទ។
មកទល់ពេលនេះ បទចម្រៀង«ស្ទាវសម័យ4G» របស់លោកម៉ៃ សុគន្ធ និងបទចំលងបទភ្លេងតាមលំនាំនេះរបស់លោកបញ្ញា សិទ្ធិ ត្រូវបានគេស្គាល់ជាងមុន ប៉ុន្តែក៏ស្ថិតក្រោមការរិះគន់យ៉ាងចាស់ដៃផងដែរ បន្ទាប់ពីបានដឹងថា បទចម្រៀងទាំង២ ជាការចម្លងសាច់ភ្លេងពីបទដើមរបស់ថៃ ហើយត្រូវបានផេកថៃយកទៅបាញ់រិះគន់ឡើងផ្អើលសង្គមហ្វេសប៊ុករបស់ថៃ។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដោយគ្រាន់តែការបង្ហោះបាញ់ពីការលួចចម្លងបទថៃនៅលើផេកនេះ គឺជារឿងមួយថ្មី បន្ទាប់ពីការបាញ់មុនៗត្រូវបានបន្សាបប៉ុណ្ណោះ៕

photo_2016-07-29_08-27-59photo_2016-07-29_08-28-02photo_2016-07-29_08-29-09photo_2016-07-29_08-29-10photo_2016-07-29_08-29-16photo_2016-07-29_08-29-12photo_2016-07-29_08-29-14

មតិយោបល់