ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តួកគីឃុំខ្លួនប្រជាពលរដ្ឋ១៨.០៤៤នាក់ ក្នុងការបង្រ្កាបក្រោយរដ្ឋប្រហារ

តួកគីៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសតួកគីលោក Efkar Ala បានប្រាប់ ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា មនុស្ស១៨.០៤៤នាក់ត្រូវបានឃុំខ្លួនក្រោយពេលការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៩ ខែកក្កដានេះ។

លោក Efkar Ala បានប្រាប់អ្នកកាសែតថា ចំនួននៃអ្នកត្រូវបានឃុំខ្លួនទាំងអស់ចប្ចុប្បន្នមាន ចំនួន១៨.០៤៤ ក្នុងនោះមនុស្ស ៩.៦៦៧នាក់ ប្រឈមមុខនឹងការជាប់ពន្ធនាគារ និងលិខិតឆ្លងដែនចំនួន ៤៩.២១១ ត្រូវបានលុបចោល»។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NTV បានរាយការណ៍នៅថ្ងៃសុក្រថា ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានរិះគន់ចំពោះការលើកឡើងរបស់អគ្គបញ្ជាការទ័ពសហរដ្ឋអាមេរិក លោក យ៉ូសែប វ៉ូតែល បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដោយនិយាយថា «ពួកគេបានបង្ហាញថាលោក យ៉ូសែប បានកាន់ជើងក្រុមរៀបចំគ្រោងក្បត់ទាំងនោះ» ធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ខែកក្កដាកន្លងមកនេះ៕

54d207b0f493b821d854573f

មតិយោបល់