ព័ត៌មានអន្តរជាតិ

លោក ត្រាំ ផ្ទុះកំហឹងលើបក្សប្រជាធិបតេយ្យ ជុំវិញការសាកសួរពីបទចោទប្រកាន់

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយបង្អាប់ ដល់ក្រុមអ្នកប្រជាធិបតេយ្យ បន្ទាប់ពីពួកគេ បានប្តេជ្ញាថា នឹងចេញសេចក្តីកោះហៅផ្លូវច្បាប់ ទៅកាន់សេតវិមាននៅសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។

គណៈកម្មាធិការជាច្រើន បានទាមទារឯកសារបន្ថែម ទាក់ទងនឹងរដ្ឋបាល របស់ប្រទេសអ៊ុយក្រែន ដែលពេលនេះ វាកំពុងជាចំណុចដ៏ក្ដៅគគុក នៃការសាកសួរលើបទចោទប្រកាន់ខាងលើ។

ករណីនេះដែរ ប្រធានាធិបតីនៃបក្សសាធារណរដ្ឋលោក ត្រាំ ក៏បានធ្វើការចោទប្រកាន់ ទៅមេដឹកនាំបក្សប្រជាធិបតេយ្យ ដោយប្រើពាក្យអសុរោះថា មិនស្មោះត្រង់ និងក្បត់ជាតិ។

ទោះជាយ៉ាងនេះក្ដី ក៏ក្រុមអ្នកប្រជាធិបតេយ្យ នៅតែអះអាងជំរុញការស៊ើបអង្កេត របស់ពួកគេ ដោយប្ដេជ្ញាថា នឹងបន្តដំណើរការវាឲ្យបានត្រឹមត្រូវបំផុត៕

មតិយោបល់