ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Intel កាត់បន្ថយបុគ្គលិក ១២,០០០នាក់ បន្ទាប់ពីរងការខាតបង់ធ្ងន់ធ្ងរ

(អាមេរិក)៖ ក្រុមហ៊ុន Intel របស់អាមេរិក បានប្រកាសកាត់បន្ថយបុគ្គលិកចំនួន ១២,០០០នាក់ បន្ទាប់ទីផ្សារលក់កុំព្យូទ័ររបស់ខ្លួនមានការធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារផ្សាយ ព័ត័មានចិនសុិនហួ ចេញផ្សាយនៅរសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០១៦។
ការកាត់បន្ថយនេះបើគិតជាទំហំនៃកម្លាំងការងារសរុប​របស់​ក្រុមហ៊ុន គឺប្រហែលជា ១១ ភាគរយ ដែលវានឹងជួយឲ្យក្រុមហ៊ុនអាចសន្សំថវិកាបាន បន្ទាប់ពី​ការ​ជម្រុះ​ចោល​បុគ្គលិក​របស់ខ្លួនផងដែរ។
បើតាមការចេញផ្សាយរបស់ក្រុមហ៊ុនបានឲ្យដឹងបន្ថែមទៀតថា ប្រាក់ចំណេញភាគច្រើន ដែលក្រុមហ៊ុនទទួលបានពីប្រតិបត្តិការ កាលពីឆ្នាំមុន ត្រូវបានយកមកប៉ះប៉ូវសម្រាប់ការ លក់កុំព្យូទ័រធ្លាក់ចុះផងដែរ៕

  
  

មតិយោបល់