ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អគ្គិភ័យឆក់យកជីវិតមនុស្ស ៥៦នាក់ គ្រាដែលខាត់បង់ ៤២លានដុល្លារ

វៀតណាម: អគ្គនាយកដ្ឋានបង្ការនិងប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ បានឲ្យដឹងនៅ ថ្ងៃចន្ទ​នេះថា អគ្គិភ័យសរុបចំនួន ២.០២៨ នៅទូទាំងប្រទេសវៀតណាម ក្នុងរយៈពេល ៧ខែ​ដំបូងឆ្នាំនេះ បានឆក់យកជីវិតមនុស្ស ៥៦នាក់និងរងរបួស​ ២០៨នាក់ ខណៈដែលមានការ​ខាត​បង់​ទឹកប្រាក់ចំនួន ៩៤០ពាន់លានដុង ស្មើនឹង ៤២លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយ​ដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០១ សីហា ឆ្នាំ២០១៦នេះ។

នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានទទួលរងអគ្គិភ័យមានការកើន​ឡើង ១.៩៦៧ ដែលបានឆក់យកជីវិតមនុស្ស ៦១ នាក់និងរងរបួស ១៣៨នាក់ផ្សេងទៀត ដែលបាន​បណ្តាលឱ្យខាតបង់សេដ្ឋកិច្ច ៣៥៨,៧ពាន់លានដុង ស្មើនឹង ១៦លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែក ការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់​មនុស្សនិងបាត់ខ្លួន ៥០នាក់និងរងរបួស ១២៩នាក់ផ្សេងទៀត និងបណ្តាលឱ្យមានការខាតបង់ទ្រព្យ​សម្បត្តិជិត ១.៥០០ពាន់លានដុង ពោលគឺជិត ៦៧លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ៧ខែ​ដំបូងឆ្នាំ២០១៦៕

Fire in Vietnam

មតិយោបល់