ព័ត៌មានអន្តរជាតិ

អាថ៌កំបាំងអាមេរិកនៅពីក្រោយ ការដាក់ពង្រាយប្រព័ន្ធការពារម៉ីសសីល នៅកូរ៉េខាងត្បូង

ចិនៈ សហរដ្ឋអាមេរិកកំពុងតែដឹងនាំរឿងផង និងសម្តែងតួដោយខ្លួនឯងផង ចំពោះការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅកូរ៉េខាងត្បូង ព្រោះថាសហរដ្ឋអាមេរិកគ្មានបំណងការពារនរណាម្នាក់នៅប្រទេសអាស៊ីភាគខាងកើតទេ ផ្ទុយទៅវិញអាមេរិកមានបំណង់ដើម្បីបំពេញចំណងស្រេកឃ្លានមិនចេះឆ្អែតរបស់ខ្លួនចំពោះអនុត្តរភាព និងផលប្រយោជន៍យោធាតែប៉ុណ្ណោះ។

នេះបើយោងបទអត្ថាធិប្បាយមួយចុះផ្សាយលើកគេហទំព័ររបស់សារព័ត៌មានស៊ីនហួនៅថ្ងៃទី០១ ខែសីហាឆ្នាំ២០១៦នេះ។
បើយោងតាមការវិភាគ អាមេរិកបានលាក់ទុករបៀបវារៈជាច្រើននៅពីក្រោយការតម្លើងប្រព័ន្ធមីស៊ីល ប្រឆាំងមីស៊ីលដែលអាចគ្រប់ដណ្តប់ទីក្រុងសេអ៊ូលយ៉ាងពិបាក ប៉ុន្តែអាចចាំយកការណ៍ពីតំបន់ភាគខាងកើតនៃប្រទេសចិន និងរុស្ស៊ីដែលធ្វើឲ្យខ្លួនងាយស្រួលក្នុងការក្តាប់ស្ថានភាពរបស់ប្រទេសធំៗទាំងពីនេះដែលគេចាត់ទុកថាជាប្រទេសមានឥទ្ធិពលខ្លាំងនៅលើពិភពលោក ។
របៀបវារៈដែលត្រូវបានលាក់ទុករបស់សហរដ្ឋអារិកក្នុងការដាក់ពង្រាយ ប្រព័ន្ធការពារតំបន់ស្ថានីយកម្ពស់ខ្ពស់(THAAD)នៅលើផ្នែកភាគអាគ្នេយ៍នៃឧបទ្វីបកូរ៉េមួយនេះ គឺជាមូលដ្ឋានល្អបំផុតសម្រាប់ជាលេសរបស់អាមេរិក ដែលគេដឹងថាជា “ការគំរាមកំហែងមីស៊ីល” ពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ដែលក្រុងវ៉ាស៊ីនតោនហៅថាជា “រដ្ឋទុច្ចរិត” និង ជា “អ័ក្សនៃអំពើអាក្រក់” ហើយខ្លួនត្រូវតែចូលទៅជួយសង្គ្រោះប្រទេសកូរ៉េខាងត្បូង៕

ការពារសម្ព័ន្ធមិត្ត ពីការធ្វើបាបដោយការបាញ់មីស៊ីលរបស់ “រដ្ឋទុច្ចរិត” ជាធម្មតាពង្រឹងដល់លេសផ្នែកសីលធម៌ដ៏ខ្ពង់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន។ បើទោះជាដូច្នេះក្តី សេចក្តីពិតវាហាក់បីដូចជាប្រាក់ចាកពីសេចក្តីថ្លៃថ្នូរ ជាងអ្វីដែលសហរដ្ឋបានបង្ហាញចេញមក។

ព្រោះថាខែលប្រព័ន្ធការពារតំបន់ស្ថានីយកម្ពស់ខ្ពស់(THAAD) របស់អាមេរិក គ្រាំទ្រលើកទឹកចិត្តឧបទ្វីបមួយនេះ ខណៈដែលទុកឲ្យក្រុងសេអ៊ូ និងក្រុងជាច្រើននៅជុំវិញដែលជាផ្ទះរបស់ប្រជាជនស្ទើរពាក់កណ្តាលនៃប្រទេស មិនត្រូវបានការពារទាំងស្រុង បង្ហាញ អំពីរបៀបវារៈដែលត្រូវបានបិទបាំងរបស់រដ្ឋភិបាលអាមេរិក។

ការដាក់ពង្រាយ THAAD នៅកូរ៉េខាងត្បូងគឺជាជំហានសំខាន់ណាស់ដើម្បីស្រោចស្រង់ចំណុចខ្សោយនៃប្រព័ន្ធមីស៊ីល ប្រឆាំងមីស៊ីលរបស់ក្រុងវ៉ាស៊ីនតោនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានគេដឹងយូរមកហើយ អំពីសមត្ថភាពការទទួលយកភាពស្គាល់(កូដ ឬសញ្ញា) មិនគ្រប់គ្រាន់របស់ប្រព័ន្ធម៉ីសសីលមួយនេះ។
ម្យ៉ាងវិញទៀត ដោយមានជំនួយពីរ៉ាដាអិចប៊ែនរបស់ THAAD ការត្រូតត្រាការពារលើការឃ្លាំមើល តំបន់ដែលមានចម្ងាយឆ្ងាយជាង ១.៩០០ គីឡូម៉ែត្រពីឧបទ្វីបមួយនេះ សហរដ្ឋអាមេរិកអាចដឹងពីស្ថានភាពស្ទើរតែពាក់កណ្តាលនៃទឹកដីរបស់ប្រទេសចិន និងផ្នែកខាងត្បូងនៃប្រទេសរុស្ស៊ីភូមិភាគខាងកើត និងអាចបង្កើនភាពត្រឹមត្រូវនៃការស្គាល់(កូដ ឬសញ្ញា)ឲ្យមានប្រសិទ្ធិភាព និងឆាប់រហ័ស។

ផ្នែកទីពីរនៃរបៀបវារៈដែលបានលាក់ដោយក្រុងវ៉ាស៊ីនតោនទាក់ទង ជាមួយនឹងរ៉ាដាអិចប៊ែននេះឯង បើដាក់ពង្រាយប្រព័ន្ធការពារមីស៊ីស HAAD នោះអាចជួយកងទ័ពរបស់សហរដ្ឋអាមេរិកប្រមូលទិន្នន័យរ៉ាដានៃក្បាលគ្រាប់ និង មីស៊ីលយុទ្ធសាស្រ្តរបស់ប្រទេសចិន និងរុស្ស៊ីដោយពិនិត្យតាមដានពិសោធន៍របស់ខ្លួន ដូច្នេះវាជួយឱ្យសហរដ្ឋអាមេរិកអាចបន្សាបការខ្លាចញញើតអាវុធនុយក្លេអ៊ែររបស់ចិន និងរុស្ស៊ី៕

image_66750234_thaad_image_624

មតិយោបល់