ចិន: ធនាគារស្តង់ដារ ICBC របស់ប្រទេសចិន ដែលជាធនាគារធំជាងគេរបស់ពិភពលោក បានយល់ព្រមទិញទូដេកយ៉ាងធំមួយក្នុងទីក្រុងឡុងដ៍។ វានឹងក្លាយជាធនាគារដំបូងរបស់ចិន ដែលធ្វើជាម្ចាស់ទូដេកក្នុងទីក្រុងឡុងដ៍ ខណៈដែលវាមើលឃើញ ពីការរីកលូតលាស់អាជីវកម្មលោហៈ មានតម្លៃកើនឡើងរបស់ខ្លួន។
គេហទំព័រសារព័ត៌មាន BCC ចេញផ្សាយនៅថ្ងៃទី១៧ ឧសភានេះ បានឲ្យដឹងថា ទូដេកនេះ វាមានទីតាំងសម្ងាត់មួយ និងត្រូវបានគេលក់ដោយធនាគារ Barclays ដែលអាចផ្ទុកមាស ប្រាក់ ផ្លាទីន និងលោហៈធាតុផ្សេងៗទៀត បានរហូតដល់ទៅ ២,០០០តោន។ កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱ្យធនាគារ ICBC របស់ចិន មានឥទ្ធិពលច្រើនទៅលើការធ្វើពាណិជ្ជកម្ម ការកំណត់តម្លៃ និងការផ្ទុកលោហៈធាតុមានតម្លៃ ជាដើម។
គ្មានសេចក្ដីលម្អិតផ្នែកហិរញ្ញវត្ថុណាមួយ ត្រូវបានផ្តល់ឱ្យដឹងជាក់លាក់នោះទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់នៅក្នុងខែកក្កដាខាងមុខនេះ។
ប្រទេសចិនតំណាងឱ្យជាងមួយភាគបួន នៃតម្រូវការមាសសកល តែវាជាការធ្វើពាណិជ្ជកម្មនៃលោហៈលឿង (មាស) នៅតែផ្តោតចេញពីទីក្រុងឡុងដ៍ និងញូវយ៉ក។ នៅក្នុងប្រតិបត្តិការត្រូវបានដោះស្រាយនៅក្នុងទីផ្សារមាសរបស់ទីក្រុងឡុងដ៍ កាលពីឆ្នាំមុន។
ប្រធានធនាគារ ICBC លោក Mark Buncombe បាននិយាយថា ការទិញនេះ ជួយយើងឱ្យកាន់តែល្អប្រសើរក្នុងការអនុវត្តយុទ្ធសាស្រ្តរបស់យើង ដើម្បីក្លាយជាផ្នែកមួយនៃធនាគារចិនធំបំផុតនៅក្នុងទីផ្សារលោហៈមានតម្លៃ។
សប្តាហ៍មុន ធនាគារ ICBC បានក្លាយជាសមាជិកនៃប្រព័ន្ធលោហៈមានតម្លៃរបស់ទីក្រុងឡុងដ៍ ដែលជាកន្លែងដែលត្រូវបានដោះស្រាយការធ្វើពាណិជ្ជកម្ម។ ទីក្រុងឡុងដ៍មានអ្នកផ្តល់ការផ្ទុកទូដេកដាក់លោហៈនៃសេវាដែលរួមបញ្ចូលទាំងធនាគារប្រទេសអង់គ្លេស HSBC និងក្រុមហ៊ុន JPMorgan Chase៕
មតិយោបល់