ចិនៈ អាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា មនុស្សចំនួន ២៦នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីគ្រូបង្វឹកម្នាក់ជាប់ស្ទះនៅលើផ្លូវធំមួយ កាលពីយប់ថ្ងៃសុក្រនៅទីក្រុង Tianjin ភាគខាងជើងប្រទេសចិន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២។
គ្រោះថ្នាក់នេះ បានកើតឡើង នៅពេលដែលរថយន្តគ្រូបង្វឹកដឹកមនុស្ស ៣០ នាក់ បានបុករនាំងផ្លូវធំ ក្នុងស្រុក Baodi ហើយបានធ្លាក់ចូលទៅក្នុងប្រឡាយ នេះបើតាមបញ្ជាក់ឲ្យដឹងពីសេចក្តីថ្លែងការណ៍របស់ការិយាល័យរបស់ក្រុងសង្គ្រោះបន្ទាន់។
ហេតុការណ៍នេះ គឺអ្នកបើកបរ បានបាត់ការបញ្ជារថយន្ត ដោយសារតែវាបែកកង់មួយ។
គួរបញ្ជាក់ដែរថា មនុស្សបួននាក់នៅរស់រានមានជីវិត ក្នុងនោះមានអ្នកលក់សំបុត្រម្នាក់ តៃកុងរងម្នាក់ និងអ្នកដំណើរពីរនាក់ រងរបួសបន្តិចបន្តួច៕
មតិយោបល់