ភ្នំពេញៈ នៅថ្ងៃសៅរ៍ និងអាទិត្យទី៦ -៧ សីហា ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវធ្វើដំណើរទៅប្រទេសឡាវ ជាមួយនឹងគណៈប្រតិភូរាជរដ្ឋាភិបាល ដោយមានឧបនាយករដ្ឋមន្រ្តីមួយចំនួនផងដែរ ដើម្បីទៅទទួលជយលាភី ពានរង្វាន់សមិទ្ធផលអមតអាស៊ាន និងភាពជាអ្នកដឹកនាំអាស៊ី ( ASEAN Litetime A chievement Amard ) ( A siam Stra tegy & Leadersip lnstitute_ ASLI )។
នេះជាការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៤៤ ប្រវែង១៣៦,៣៦គីឡូម៉ែត្រ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ។
ទន្ទឹមនឹងការប្រកាសនេះ សម្តេចក៏បានបញ្ជាក់ផងដែរថា ការទទួលជយលាភីនេះ ក៏ដោយសារតែមានបងប្អូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំ នាពេលកន្លងមកបានដឹកនាំប្រទេសជាបន្តបន្ទាប់ ដែលបានធ្វើឲ្យសម្តេចទទួលបានជយលាភីនេះ ដែលជាការតម្រង់ទិសនយោបាយ ក្នុងតំបន់។ សម្តេចបានប្រកាសថា នៅពេលនេះ មិនទាន់ដល់ពេលយុទ្ធនាការបោះឆ្នោតទេ ប៉ុន្តែខ្ញុំមានជំនឿថា ប្រជាពលរដ្ឋនៅទូទាំងប្រទេស ព្រមទាំងប្រជាជននៅក្នុងខេត្តកំពង់ស្ពឺ នឹងបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យរូបខ្ញុំបន្តដឹកនាំប្រទេសបន្តទៀត។
គួរបញ្ជាក់ផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនល្បីទី៤ ដែលគ្រោង នឹងទទួលបានពានរង្វាន់សមិទ្ធិផលអាស៊ានអមតៈ ( ASEAN Lifetime Achievement Award) ពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី ( Asian Strategy & Leadership Institute-ASLI)នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ មកដល់ពេលនេះ មានឥស្សរជនតែបីរូបប៉ុណ្ណោះ ដែលទទួលបានពានរង្វាន់នេះ លោក លី ក្វាន់យូ អតីតនាយករដ្ឋមន្ត្រីសឹង្ហបុរីបណ្ឌិត មហាធៀ ម៉ូហាមេដ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងស៊ុលតង់ ណាសរីនសាហ៍ នៃរដ្ឋប៉េរ៉ាក់ របស់ម៉ាឡេស៊ី ហើយសម្តេតេជោ ហ៊ុន សែន គឺជាឥស្សរជនទី៤ ដែលទទួលបានពានរង្វាន់ដ៏មហាកិត្តិយសនេះ និងសម្រាប់ជាតិយើងទាំងមូលផងដែរ៕
មតិយោបល់