ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចាប់បានថ្នាំញៀនកូកាអ៊ីន៧.៦តោន ដឹកឈ្ពោះទៅកាន់ទីផ្សារអាមេរិក

បូលីវីៈទីភ្នាក់ងារព័ត៌ បូលីវីបានឲ្យដឹងកាលពីថ្ងៃចន្ទថា ប៉ូលិសបូលីវីរឹបអូសបានគ្រឿងញៀនកូកាអ៊ីនជាង ៧.៦តោនដែលដឹកជញ្ជូនទៅទីផ្សារសហរដ្ឋអាមេរិក និងបានចាប់ខ្លួនជនជាតិបូលីវីបីនាក់ផងដែរ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី០២ ខែសីហា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Carlos Romero បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានថា ការចាប់បានគ្រឿងញៀនលើកនេះ វាគឺជាការជួញដូរថ្នាំញៀនអន្តរជាតិដ៏ធំមួយ។ ថ្នាំញៀន ៧,៥៨០គីឡូក្រាម ត្រូវបានរឹបអូសកាលពីចុងសប្តាហ៍មុន បើតាមការប៉ានស្មានវាមានតម្លៃប្រហែល ៣៧៩លានដុល្លារអមេរិក ។

សមាជិកនៃអង្គភាពពិសេសប្រឆាំងគ្រឿងញៀនរបស់កងកម្លាំងប៉ូលិសបូលីវី (FELCN) ស្ទាក់ចាប់ ការនាំចេញ រ៉ែសថ្លាម្យ៉ាង ដែលគេហៅថា”Ulexite”នោះ ដំបូងទំនងជាដឹកតាមកុងទើន័រទៅប្រទេស Honduras ហើយទីបំផុតក៏ចូលទៅ សហរដ្ឋអាមេរិក។

មន្ត្រីនិយាយថា នៅក្នុងរ៉ែ ulexite នេះ ត្រូវបានគេរកឃើញថាមានគ្រឿងញៀនកូកាអ៊ីន ៣៤,៤៥ ភាគរយ។លោកបន្ថែមទៀតថា ការស៊ើបអង្កេតដែលនាំដល់ការចាប់បានគ្រឿងញៀនថ្មីបំផុតនេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ថ្នាំញៀនដែលប៉ូលិសរឹបអូសបានមាន កូកាអ៊ីនចំនួនជាង ២២តោន និងកញ្ជា ១០០តោន៕

afae2970efc56c496e8344e6a3afddc6

មតិយោបល់