បរទេសៈ កាសែតសហព័ន្ធអន្តរជាតិ (IFJ) បាននិយាយថា អ្នកកាសែត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ ៩៣ នាក់ ត្រូវបានសម្លាប់នៅជុំវិញពិភពលោក អំទ្បុងពេលបំពេញបេសកម្ម ការងាររបស់ពួកគេ នៅក្នុងឆ្នាំ ២០១៦ ដោយក្នុងនោះប្រទេសអ៊ីរ៉ាក់ និងអាហ្គានីស្ថាន មានចំនួនអ្នកកាសែតស្លាប់ច្រើនជាងគេបំផុត។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។
IFJ បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ទាំងនោះ ភាគច្រើនគឺដោយសារការវាយប្រហារបំផ្ទុះគ្រាប់បែក ឬបាញ់សម្លាប់ និង ២៩ នាក់ទៀត បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ នៅប្រទេសកូឡុំប៊ី និងរុស្ស៊ី។
បើទោះបីជាតួលេខនៃការស្លាប់នេះ គឺទាបជាងឆ្នាំមុនក៏ដោយ ប៉ុន្តែ IFJ បានព្រមានអំពីកង្វល់ ខណៈដែលការស្លាប់របស់អ្នកកាសែតជាច្រើន នៅទូទាំងពិភពលោក ពុំទទួលបានយុត្តិធម៍គ្រប់គ្រាន់៕
មតិយោបល់