មេដឹកនាំកំពូលកូរ៉េខាងជើង អះអាងពីភាពជោគជ័យ ជាមួយការជំរុញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលខ្លួនឆ្ពោះទៅមុខ

កូរ៉េៈ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នឹងរុញច្រានប្រទេសខ្លួនឲ្យឆ្ពោះទៅមុខ ជាមួយនឹងភាពជោគជ័យនូវការបង្កើតអាវុធនុយក្លេអ៊ែរ ដ៏មានសក្ដានុពល បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅឯកិច្ចប្រជុំរបស់គណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាច លោក គីម បាននិយាយថា កូរ៉េខាងជើងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយឯករាជ្យ ដើម្បីសេដ្ឋកិច្ច និងការពឹងផ្អែកលើខ្លួនឯង ក្នុងវិស័យការពារជាតិ ទោះបីជាមានកង្វះខាតការផ្គត់ផ្គង់ ក៏ដូចជាផលលំបាកនានាយ៉ាងណាក្ដី។

សូមជំរាបថា នេះជាលើកទី៣ ហើយ សម្រាប់មេដឹកនាំវ័យក្មេងរូបនេះ ដែលបានគូសបញ្ជាក់ពីសមិទ្ធផលនៃកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ចំពេលមានភាពតានតឹងនៅលើឧបទ្វីបកូរ៉េ៕

មតិយោបល់