ព័ត៌មានអន្តរជាតិ

អង្ករក្លែង​ក្លាយ​ជាង​១០០ទៃ​មកពីចិន ត្រូវបានរឹបអូស​នៅនីហ្សេរីយ៉ា​

អង្ករក្លែង​ក្លាយ​ចំនួន ១០០ទៃ ដែលគេជឿជាក់ថាបានរត់ពន្ធពីប្រទេសចិន ត្រូវបានរឹបអូសកាលពីថ្ងៃចន្ទ នៅក្នុងប្រទេសនីហ្សេរីយ៉ា ។​
ជាមួយនឹង​ពិធីបុណ្យ​ណូអែល តម្លៃអង្ករ​បានកើនឡើងយ៉ាងខ្លាំង ក្នុងប្រទេសអាហ្វ្រិកខាងលិ​ច ​ ​ហើ​យ​ក៏​ជា​​​​​ឱ​កា​​សស​ហ​គ្រិ​ន​មួ​យ​ចំ​នួ​ន​ ​ដើ​ម្បី​ប​​ង្កើត​​​អ​ង្ក​រ​ក្លែ​ង​ក្លា​យ​ ​​ដែល​គេ​​ហៅ​ថា​​អ​ង្ក​​រ​​ប្លា​ស្ទិ​ក​​ ​។​

​យោ​​ងតា​​ម​ប្រ​ភ​ព​ព័​ត៌​មា​ន​ ​AF​P​​ ​បា​ន​ឲ្យ​ដឹ​ងថា​ ​​អ​ង្ក​រ​​​មួ​យ​ទៃ​ៗ​ ​មា​ន​ទ​ម្ង​ន់​​​ ​៥​០គី​​ឡូ​ក្រា​ម​ ​ដែ​ល​ជា​​អ​ង្ក​រ​​ក្លែ​ង​ក្លា​យ​ ​ដែ​ល​ដាក់​យី​ហោ​​​លើ​​សំ​ប​ក​ទៃ​ថា​ ​”​B​e​s​t​ ​T​o​m​a​t​o​ ​R​i​c​e​,​”​ ប៉ុន្តែមិនត្រូវបានដាក់បរិច្ចេទនៃការផលិតនោះទេ ។​
អង្ករទាំងនេះ ត្រូវបានក្រុមឈ្មួញត្រៀមយកទៅទីក្រុង Lagos ដោយមានការសង្ស័យអង្ករ​នេះ​រត់ពន្ធ មន្ត្រីជាន់ខ្ពស់ប្រទេស​នីហ្សេរីយ៉ា បានធ្វើការហាមឃាត់ចំនួន ១០២ ទៃ ដែលបាននាំចូលពីប្រទេសចិន​។​
គយ​ប្រទេសនីហ្សេរីយ៉ាម្នាក់ បានឲ្យដឹងថា ពីមុន ពាក្យចរចាមអារ៉ាមទាក់ទងនិងអង្ករក្លែងក្លែងក្លាយនេះ ដែលល្បីទូទាំងពិភពលោក ជារឿងមិនពិត ប៉ុន្តែ ឥឡូវ ខ្ញុំជឿជាក់ទាំងស្រុងថា អង្ករប្រភេទនេះ មានហើយ។​ មន្ត្រីខាងលើបានបន្តថា យើងបានពិសោធន៍ លើអង្ករប្រភេទនេះ ហើយក្រោយពេលដាំ វា​ស្អិតប្លែកខុសពីអង្ករធម្មតា ព្រះអើយបើមនុស្សប្រើប្រាស់វា តើទៅជាយ៉ាងណា​?​

កន្លងទៅអង្ករប្លាស្ទិចនេះ ត្រូវបានគេរកឃើញថា បានដាក់លក់លើទីផ្សារប្រទេសចិន ដោយដាក់ចូល​ទៅកាន់ប្រទេស​អាស៊ី ជាច្រើន រួមទាំង​ឥណ្ឌា ឥណ្ឌូនេស៊ី និងវៀតណាម​។​ ខណៈដែលវាបង្ហាញខ្លួន ស្រដៀងទៅនឹង​អង្ករ​ពិតប្រាកដនោះ វា​ត្រូវបានធ្វើឡើងពី ដំលូង​គ្រប់ប្រភេទលាយបញ្ចូលគ្នា ដំលូងផ្អែម និងជ័រសំយោគ ។ ទន្ទឹមជាមួយគ្នានេះដែរ អ្នកជំនាញសុខភាព បានព្រមានថា ធញ្ញជាតិក្លែងក្លាយអាចបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរទៅប្រព័ន្ធរំលាយអាហារប្រសិនបើប្រើប្រាស់៕​

មតិយោបល់