អាមេរិកៈ តុលាការកំពូលអាមេរិក កាលពីថ្ងៃអង្គារ បានធ្វើការបោះឆ្នោតយ៉ាងប្រផិតប្រផើយ ដើម្បីរក្សាទុកបទបម្រាមធ្វើដំណើររបស់រដ្ឋបាលលោក ត្រាំ ទៅលើពលរដ្ឋមកពីបណ្ដាប្រទេសម៉ូស្លិមទាំង ៥ មិនចូលមកកាន់ទឹកដីអាមេរិក ដោយបានផ្តល់ជ័យជម្នះដល់ប្រធានាធិបតីត្រាំ សម្រាប់ការអនុវត្តគោលនយោបាយដ៏ចម្រូងចម្រាសមួយនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងសំឡេងបោះឆ្នោតគាំទ្រ ៥ទល់៤សំឡេង តុលាការកំពូលបានសម្រេចថា លោក ត្រាំ គឺមានអំណាចគ្រប់គ្រាន់ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញក្រោមច្បាប់អន្តោប្រវេសន៍ របស់អាមេរិក ក្នុងការកម្រិតការធ្វើដំណើរមកពីបរទេស ដោយសំអាងហេតុផលលើបញ្ហាសន្តិសុខ។
ដោយលោក John Robert ប្រធានតុលាការកំពូលអាមេរិក បានបញ្ជាក់ថា បទបញ្ជាលោក ត្រាំ ស្ដីពីការរឹតត្បិតការធ្វើដំណើរចំពោះពលរដ្ឋមកពីបណ្ដាប្រទេសម៉ូស្លិម បានស្ថិតនៅក្នុងអំណាចរបស់ប្រធានាធិបតី៕
មតិយោបល់