ព័ត៌មានអន្តរជាតិ

រឿងពុករលួយនៅកូរ៉េខាងត្បូង ព្រះរាជអាជ្ញា ឈានទៅដល់ការសាកសួរបងស្រីរបស់លោកស្រី ឆយ សុនស៊ីល

សេអ៊ូលៈ ព្រះរាជអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បានកោះហៅបងស្រីរបស់លោកស្រី ឆយ សុនស៊ីលដើម្បីធ្វើការសាកសួរ ដែលលោកស្រីជាតួអង្គសំខាន់មួយនៅក្នុងរឿងអាស្រូវពុករលួយ នៅក្នុងប្រទេស កូរ៉េខាងត្បូង ពាក់ព័ន្ធនឹងប្រធានាធិបតីគឺលោកស្រី ផាក គឿនហេ។

យោងតាមសារព័ត៌មាន The Korean Times ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា លោកស្រី Choi Soon-deuk បានស្ថិតក្រោមការសាកសួរតាំងពីវេលាម៉ោង ២រសៀល ទាក់ទងនឹងការស៊ើបអង្កេតក្នុងរឿងអាស្រូវពុករលួយ។ ព្រះរាជអាជ្ញាបាននិយាយថា គេបានឃើញសារដែលបានផ្ញើទៅអ្នកសារព័ត៌មាន៕

aen20161126001751315_02_i

មតិយោបល់