ស៊ីរីៈ កងកម្លាំងការពារជាតិស៊ីរី រាយការណ៍មកថា ក្រុមភេវរក ISIS បានបាញ់គ្រាប់ផ្លោងអាវុធគីមី ដែលពោរពេញដោយឧស្ម័នពុល ទៅក្នុងទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី បានបណ្ដាលឲ្យជនស៊ីវិល ប្រាំនាក់បាត់បង់ជីវិត ។នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។
សមាជិកកងជីវពល បាននិយាយថា ភេវរករប្រើអាវុធគីមី បាញ់ដើម្បីធ្វើឲ្យថប់ដង្ហើម និងបំផ្លាញប្រព័ន្ធសរសៃ ប្រសាទ ដែលបណ្ដាលឲ្យមនុស្សប្រាំនាក់បានស្លាប់ ដោយសារការថប់ដង្ហើម។
គួរបញ្ជាក់ដែរថា ស៊ីរីត្រូវបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីឆ្នាំ២០១១ ដោយកងកម្លាំងស្មោះត្រង់ រដ្ឋាភិបាលលោកប្រធានាធិបតី Bashar Assad ប្រយុទ្ធប្រឆាំងនឹងបក្សពួកប្រឆាំង ព្រមទាំងក្រុមជ្រុលនិយមជាច្រើន ក្នុងប្រទេសនេះ៕
មតិយោបល់