ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភាពតានតឹងកាន់តែខ្លាំង ខណៈអ្នកទោសប៉ាឡេស្ទីន៣០០នាក់ ធ្វើកូដកម្មអត់អាហារក្នុងពន្ធនាគារអ៊ីស្រាអែល

អ៊ីស្រាអែលៈ តាមប្រភពពីពន្ធនាគារអ៊ីស្រាអែល( IPS ) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកទោសហាម៉ាស់ជិត៣០០នាក់បានធ្វើកូដកម្មអត់អាហារមួយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញបន្ទាប់ពីពន្ធនាគារមួយនេះបានបង្ក្រាបទៅលើអ្នកទោសពីរនាក់ នៅទីកន្លែងដែលពួកគេបានធ្វើកូដកម្មអត់អាហារនេះ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦។

អ្នកនាំពាក្យរបស់ពន្ធនាគារ IPS លោក Assaf Libarati បាននិយាយថា អ្នកទោសពីរនាក់នោះត្រូវបានផ្លាស់ប្តូកន្លែងចេញពីគុក Nafah និងគុក Eshel ស្ថិតនៅក្នុងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដោយសារតែពួកគេមានទំនាក់ទំនងខុសច្បាប់ជាមួយអ្នកទោសដទៃតាមរយៈទូរស័ព្ទដៃ និង អ្នករត់សំបុត្រ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ប៉ាឡេស្ទីនបានរាយការណ៍ថា ឆ្មាំពន្ធនាគារអ៊ីស្រាអែល (IPS) នឹងបន្តធ្ចើការពិនិត្យវិភាគអ្នកទោស និងសួរចម្លើយជនសង្ស័យនៅសប្តាហ៍ខាងមុខនេះ ដើម្បីកំណត់លក្ខណៈនៃទំនាក់ទំនងទាំងនោះ ។

សួមជម្រាបថាមានអ្នកទោសប៉ាលីស្ទីន ៥.០០០នាក់នៅក្នុងពន្ធនាគារអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនពីបទបង្កអសន្តិសុខ ហើយក្នុងណោមនោះអ្នកទោស ១.៧០០នាក់ត្រូវបានគេគិតថាជាក្រុមចលនា ហាម៉ាស ហើយការធ្វើកូដកម្មអត់អាហារលើកនេះ អាចបង្កឲ្យស្ថានភាពតានតឹងរវាង អ៊ីស្រាអែល និងប៉ាលីស្ទីនកាន់តែខ្លាំងឡើង ៕

8607275_orig

មតិយោបល់