ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋមន្រ្តីក្រសួងការពារជាតិថ្មីរបស់ជប៉ុន ព្រមានកូរ៉េខាងជើង និងចិន

ជប៉ុនៈរដ្ឋមន្រ្តីក្រសួងការពារជាតិថ្មីនិយមសង្គ្រាមរបស់ជប៉ុន បានលើកឡើងជាពិសេសពីការបង្កហេតុរបស់កូរ៉េខាងជើង និងការប្រើប្រាស់ “កម្លាំង” របស់ចិននៅក្នុងជម្លោះដែនដី កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហានេះ ខណៈពេល លោកស្រីធ្វើពិធីត្រួតពិនិត្យកងទ័ពនៅថ្ងៃដំបូង ក្នុងការងាជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី។នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៦។

លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូអាបេ បានតែងតាំង Tomomi Inada ដែលជាស្ត្រីជំនិតជាមួយទស្សនៈជាតិនិយមយ៉ាងរឹងមាំ នៅថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលធ្វើតេស្តមួយ ដែលបានធ្លាក់ចូលទៅក្នុងដែនទឹកគ្រប់គ្រងដោយប្រទេសជប៉ុនជាលើកដំបូង។

លោកស្ត្រី Inada បានប្រាប់កងទ័ពក្រោយពិធីត្រួតពិនិត្យថា «កូរ៉េខាងជើងបានធ្វើសកម្មភាពបង្កហេតុផ្នែកយោធាម្តងទៀតដោយការធ្វើតេស្តនុយក្លេអ៊ែរ និងការបាញ់ផ្លោងមីស៊ីលជាបន្តបន្ទាប់ »។

ទន្ទឹមគ្នានេះដែរការតែងតាំងលោកស្រីបានធ្វើឡើងបន្ទាប់ពីជប៉ុន បានរិះគន់ប្រទេសចិនយ៉ាងខ្លាំងនៅក្នុងសៀវភៅសការពារជាតិ ប្រចាំឆ្នាំកាលពីដើមសប្តាហ៍នេះ ដោយបានព្រមានជំហរ ឈ្លានពានរបស់ខ្លួន នៅក្នុងជម្លោះដែនដីដែលប្រឈមហានិភ័យ និងបញ្ជេះភ្លើងជម្លោះ ដោយមិនបានតាំងចិត្ត។

លោក Inada បាននិយាយថា «ប្រទេសចិនចាប់ផ្តើមសកម្មយ៉ាងឆាប់រហ័សជុំវិញដែនទឹក និងដែនអាកាស ប្រទេសជប៉ុន និង បន្តខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីផ្លាស់ប្តូរស្ថានភាពនេះតាមរយៈកម្លាំង» ៕

japan-s-new-defence

មតិយោបល់