អ៊ីរ៉ាក់ៈ លោក Hussein al-Qaedi ជាមន្រ្តីទទួលខុសត្រូវតាមដាមលើការចាប់ពង្រត់ របស់ពួកសកម្មឃើដ យ៉ាជីឌី នៅក្នុងខេត្ត Duhok ប្រទេសអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ISIS បានចាប់កុមារ ១.៤០០ នាក់ ពីគ្រួសាររបស់ពួកគេ ដើម្បីយកទៅបណ្ដុះបណ្ដាលការវាយប្រហារអត្តឃាត។ នេះបើយោងតាមរយៈ សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយ លោក Qaedi បាននិយាយថា កុមារយ៉ាជីឌី ៤០០នាក់ ត្រូវបានផ្លាស់ ទីលំនៅពីស្រុកកំណើតរបស់ពួកគេ ក្នុងតំបន់ Sanjar និង Bashiqa បានទទួលរងសម្ពាធផ្លូវចិត្ត និងជំងឺផ្សេងៗទៀតផងដែរ។
លោកបានបន្ថែមថា ក្នុងនោះដែរ ក្រុមសកម្មប្រយុទ្ធ ISIS បានចាប់ជំរិតកុមារយ៉ាជីឌី ៣.៧៧០ នាក់ បន្ទាប់ពីកុមារចំនួន ២.៤៦០ នាក់ ត្រូវបានគេយកត្រឡប់មកវិញពីក្រុមភេរវករ កាលពីរយៈពេលពីរឆ្នាំមុន៕
មតិយោបល់