វៀតណាមៈ យោងតាមគណៈកម្មការកណ្តាលអចិន្ត្រៃ បង្ការនិង ត្រួតពិនិត្យគ្រោះមហន្តរាយធម្មជាតិនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ព្យុះទីហ្វុង Dianmu បានសម្លាប់មនុស្សម្នាក់ និងរបួសបីនាក់នៅក្នុងប្រទេសវៀតណាមក្នុងខណៈពេលដែលមនុស្សម្នាក់ទៀតនៅភាគខាងជើងវៀតណាមត្រូវបានបាត់ខ្លួន។
គណៈកម្មាធិការនេះបានឱ្យដឹងថាបុរសវ័យ ៤៨ឆ្នាំម្នាក់នៅភាគខាងជើងខេត្ត Son La ត្រូវបានសម្លាប់បន្ទាប់ពីត្រូវបានទឹកកួចហូរនាំងទៅ។
មនុស្សម្នាក់ផ្សេងទៀតបានបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់នៅខេត្ត Bac Giang ភាគខាងជើង។ព្យុះទីហ្វុងនេះបានបង្កឲ្យមនុស្សរងរបួសបីនាក់នៅរដ្ឋធានីហាណូយ។ផ្ទះជាង២៩៧ខ្នងត្រូវបានរងការខូចខាតផ្នែកខ្លះ ខណៈដែលផ្ទះ១៣ខ្នងទៀតត្រូវដួលរលំទាំងស្រុង។
មជ្ឈមណ្ឌលជាតិព្យាករណ៍ដ្រូឧតុនិយមបានព្រមានពីការកើនឡើងនៅក្នុងកម្រិតទឹកទន្លេនិងអូរនៅភាគខាងជើងប្រទេសវៀតណាមបង្កឱ្យមានទឹកជំនន់និងហានិភ័យនៃការបាក់ដី៕
មតិយោបល់