ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សាររិះគន់ ៖ ហួសចិត្ត! មន្ត្រីប៉ាស្ព័រធ្វើចរិតដល់ថ្នាក់ហ្នឹងផង!!!

ភ្នំពេញ: ជារឿយៗប្រជាពលរដ្ឋជាច្រើនទៅធ្វើប៉ាស្ព័រ ដែលភាសារខ្មែរយើងហៅថា លិខិតឆ្លងដែននោះ ដែលមានទីតាំងនៅខាងកើតវត្តនិរោធិ៍ ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅនោះ នៅពេលពួកគាត់ចេញមកវិញ តែងតែពោលគ្រប់ៗគ្នាថា មន្ត្រីធ្វើប៉ាស្ព័រនៅទីនោះមួយចំនួនតូច ធ្វើឫកពានោះ មហាឫក គេយកលុយ និងឯកសារទៅធ្វើស្របច្បាប់សោះ បែរមន្ត្រីទីនោះមួយចំនួនតូច មើលមកយើងដូចអ្នកទៅសុំទានពួកគេអ៊ីចឹង។ ពេលនេះសកម្មភាពមន្ត្រីធ្វើប៉ាស្ព័រទាំងនោះ ត្រូវបានប្រជាពលរដ្ឋ ដែលទៅធ្វើប៉ាស្ព័រថតរូបបាន (រូបភាពដូចខាងក្រោម) ហើយបង្ហោះតាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកចែកចាយ ហើយធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំង ដោយខ្លះនិយាយបែបឡេបខាយថា «ចរិតមេមធ្យម ងំឯកូនចៅ»

ពាក់ព័ន្ធទៅនិងសាររិះគន់ពីសារធារណ:ជន និងសង្គមហ្វេសប៊ុកនោះ ផេកហ្វេសប៊ុកឈ្មោះ Kím Jìñ Hø បានសរសេរថា វាជាការពិតណាស់ ខ្ញុំឃើញផ្ទាល់ហើយ មានការអាណិតពួកគាត់ ដែលឈរតម្រង់ជួរនឹងណាស់ ព្រោះពួកគាត់ទៅធ្វើប៉ាស្ព័រ ដោយធ្វើឲ្យលុយពេញថ្លៃ តែដូចយើងទៅសុំទានគេអ៊ីចឹង គួរតែគិតថា ប្រទេសយើងធ្វើលិខិតឆ្លងដែន គឺថ្លៃជាងគេជាងឯង ប៉ុន្តែនៅទីនោះអត់សកម្មនឹងការងារទេ ម្នាក់ៗ ធ្វើការតាមអារម្មណ៍ផ្ទាល់ខ្លួន។

ពួកគាត់ភាគច្រើននិយាយចេញមក ដូចគ្មានការរៀនសូត្រអ៊ីចឹង តាំងពីកន្លែងស្គេន ក្រយៅដៃដំបូង រហូតដល់ចប់ គ្មានអ្នកណាសម្តីល្អមួយ អាក្រក់ខ្លាំងណាស់មិនដឹងជាពួកគាត់គិតយ៉ាងម៉េចទេ គ្នាទៅធ្វើ គ្នាឲ្យលុយសោះ បើទៅសុំម៉ងខ្ញុំមិនថាទេ។

ដោយឡែកផេកហ្វេសប៊ុកឈ្មោះ Bunthoeurn Shalom Sen បានសរសេរផងដែរថា នៅកន្លែងហ្នឹងខ្លាញ់ខ្លាំងណាស់ គ្រាន់តែ Copy មួយសន្លឹកវាយត្រា បញ្ជាក់សៀវភៅគ្រួសារថាត្រឹមត្រូវតាមច្បាប់ដើម ៥០០០រៀល មួយថ្ងៃរកបានយ៉ាងតិចក៏៣០០ដុល្លារដែរសម្រាប់មន្ត្រីវាយត្រានោះ។

ចំណែកផេកហ្វេសប៊ុកឈ្មោះ Deth Pisith បានសរសេរថា ខ្ញុំនាំកូនទៅធ្វើប៉ាស្ព័រម្សិលមិញ ហើយនិយាយប្រាប់គេ មិនទាន់ផុតពីមាត់ផង មានគេថតបង្ហោះបាត់ (និយាយពីចរិតវិញមេមធ្យម ងំកូនចៅ) អានៅកន្លែងស្កែនក្រយៅដៃមួយទៀត កន្លែងថតវិញ ចរិតហួសថ្លែង ប្រហែលពួកគាត់គិតថា ពួកគាត់ហ្នឹងអស្ចារ្យហើយមើលទៅ!។ ក្នុងនោះមន្ត្រីធ្វើការខ្លះអង្គុយចុចលេងហ្គែម លេងហ្វេសប៊ុក ធ្វើប្រងើយ នៅចំពោះមុខប្រជាពលរដ្ឋ ដែលកំពុងឈរតម្រង់ជួរនៅពីមុខត្រៀបត្រា ដោយគ្មានការអៀនខ្មាសអ្វីឡើយ។

ទាំងសកម្មភាព ទាំងចរិតឫកពាមាយាទ សម្ដី សំដៅ គ្មានសុជីវធម៌ របស់មន្ត្រីប៉ាស្ព័រមួយចំនួននេះ មហាជនបានសុំឲ្យលោកអ្នកជាថ្នាក់ដឹកនាំសាមីអង្គភាព ដ៏ត្រូវប៉ាន់ ដ៏ខ្លាញ់នេះ ជួយធ្វើបរិបទការងារកំណែទម្រង់ ឲ្យសមស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ទៅលើមន្ត្រីក្រោមឱវាទផង ដើម្បីឲ្យមានភាពល្អប្រសើរឡើងវិញ។

ដោយឡែកផេកហ្វេសប៊ុកមួយចំនួនទៀត បានបញ្ជាក់ថា ស្រ្តីដែលអង្គុយលើកៅអីចុចទូរស័ព្ទនោះ ជាកូនមន្រ្តីនគរបាល ដែលគាត់បានយកបាយទៅឲ្យអាណាព្យាបាលរបស់ខ្លួន ហើយគាត់អង្គុយលេងនៅទៅនោះ ឯខ្លះទៀតថា ស្រ្តីម្នាក់នេះ ជាអ្នកគកជេ រត់ឯកសារនៅកន្លែងធ្វើប៉ាស្ព័រនោះឯង។

ទាំងនេះ គឺជាសាររិះគន់របស់មហាជនតាមសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ៕

//youtu.be/EinekmrWi1c

13872827

df

er

qww

rewt

we

មតិយោបល់