ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

របួសនិងស្លាប់ ៣៦នាក់ ក្នុងការប៉ះទង្គិចគ្នារវាងរថយន្តក្រុងនិងរថយន្តដឹកទំនិញ

ចិន: ប៉ូលិសក្នុងតំបន់បាននិយាយថា មនុស្ស ៩នាក់បានសម្លាប់និង ២៧នាក់​ផ្សេងទៀតរងរបួស នៅពេលដែលរថយន្តក្រុងមួយគ្រឿង​បានបុកជាមួយរថយន្តដឹកទំនិញ នៅក្នុងខេត្ត Shandong ភាគខាងកើតរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌​មាន​ចិនស៊ិនហួ នៅរសៀលថ្ងៃទី០៥ សីហា ឆ្នាំ២០១៦នេះ។

បន្ទាប់ពីបែកសំបកកង់ រថយន្តដឹកទំនិញបានបុករបាំងរួចក៏ជ្រុលទៅបុកជាមួយរថយន្តក្រុងតែម្តង ហើយ​ហេតុ​ការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១និង៣០នាទីរសៀល នៅលើផ្លូវហាវ៉េ Jinan-Liaocheng នេះបើយោងតាមនគរបាលក្រុង Liaocheng។

សូមបញ្ជាក់ថា រថយន្តក្រុងមាន ៤៩កៅអី មានអ្នកដំណើរចំនួន ៤៨នៅលើរថយន្តក្រុងនេះ នៅពេលមាន​ការ​ប៉ះ​ទង្គិច​គ្នា​។ មនុស្ស ៥នាក់ត្រូវបានប្រកាសថា ស្លាប់នៅនឹងកន្លែងកើតហេតុ ខណ:ពេលបួន​នាក់​ទៀត​ បានស្លាប់នៅតាមផ្លូវទៅមន្ទីរពេទ្យ៕

China bus-truck collision

មតិយោបល់