ព័ត៌មានជាតិ

Update: ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិជប៉ុន

ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានប្រទះឃើញមុខសញ្ញាឆក់យ៉ាងសកម្ម ហើយក៏ល្បាតតាមពីក្រោយ រួចពេលនោះជនសង្ស័យក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិជប៉ុន មានគ្នា៥នាក់កំពុងដើរតាមបណ្ដោយផ្លូវ៩៣ លើកទូរស័ព្ទថត ពេលនោះកម្លាំងនគរបាលបានដេញឃាត់ខ្លួនភ្លាមៗកាលពីវេលាម៉ោង០៥និង១០នាទីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៣២កែងផ្លូវ៩៣ ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់មានទី១ ឈ្មោះ ស សិលា ភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់ម្ដុំផ្សារច្បាអំពៅ មុខរបរជាងកាត់សក់។និងទី២ ឈ្មោះ ជីង ម៉េងរឿន អាយុ២៣ ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ TSUCHIYA HIDENORI ជនជាតិជប៉ុន ភេទប្រុស អាយុ ៣៨ឆ្នាំ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ដែលជាអ្នកតាមពីក្រោយជនសង្ស័យទាំងបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង២គឺ កម្លាំងព្រហ្មទណ្ឌបានចេញល្បាតក្នុងមូលដ្ឋាន នៅតាមបណ្ដោយផ្លូវ៩៣(មហាវិថីព្រះមន្នីវង់) ក៏បានប្រទះឃើញភិនភាគសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកសង់សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ទឹកប៊ិច ពុំមានស្លាកលេខ ក៏បានតាមល្បាតពីក្រោយ រហូតចំណុចផ្លូវ២៣២កែងនិងផ្លូវ៩៣ (មហាវិថីព្រះមន្នីវង់) ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិជប៉ុនដែលមានគ្នា៥នាក់ កំពុងតែដើរ តាមបណ្ដោយផ្លូវ ម៉ាក iphone6 plus ខណ:កម្លាំងនគរបាលបានដេញប្រផាប់ប្រភីង ហើយជនសង្ស័យទាំង២បានព្យាយាមជិះគេចខ្លួន តែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌដេញប្រផាប់ប្រភីងហើយចាប់ជនសង្ស័យបាននៅចំណុចផ្លូវ២១៤ (ផ្លូវភ្លោះ) ក្នុងសង្កាត់បឹងព្រលឹត។

សូមបញ្ជាក់ផងដែរ ជនបរទេសជនជាតិជប៉ុនបានថ្លែងអំណរអរគុណដល់កម្លាំងនគរបាលជាតិកម្ពុជាដែលបានដេញប្រផាប់ប្រភីង ចាប់ជនសង្ស័យទាំង២ ហើយបានប្រគល់ជូនទូរស័ព្ទដៃដែលក្រុមជនសង្ស័យឆក់នោះមកវិញ។

បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕

First News: ផ្ទុះអាវុធ៣គ្រាប់ ចាប់​​ចោរ​ឆក់បាន២នាក់

photo_2016-08-05_18-35-57

photo_2016-08-05_18-35-59

photo_2016-08-05_18-36-01

photo_2016-08-05_18-36-03

photo_2016-08-05_18-36-05

មតិយោបល់