ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះឆេះបារមួយនៅបារាំង សម្លាប់មនុស្ស១៣នាក់

បារាំងៈ នៅមុននេះបន្តិច សារព័ត៌មានCNN បានរាយការណ៍ថាមានការផ្ទុះមួយបានកើតឡើងបណ្តាលឲ្យមានភ្លើងឆាបឆេះសម្លាប់មនុស្ស១៣នាក់ និងរងរបួសជាច្រើននាក់នៅក្នុងបារមួយកន្លែងក្នុងទីក្រុង Rouen ភាគខាងជើងនៃប្រទេសបារាំងនៅព្រឹកថ្ងៃសៅរ៍នេះ។

អ្នកឃើញហេតុការណ៍បានប្រាប់ CNN ថាផ្លូវសំខាន់ៗត្រូវបានបិទ ហើយកម្លាំងសន្តិសុខត្រូវបានគេដាក់ពង្រាយនៅជុំវិញបារ។ គាត់បានបន្ថែមថារថយន្តពន្លត់អគ្គិភ័យ១៥គ្រឿង និងរថយន្តប៉ូលិសជាច្រើនទៀតបានចតនៅជុំវិញទីនោះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ហេតុការណ៍មួយនេះបានកើតឡើងក្នុងកម្មវិធីខួបកំណើតដែលត្រូវបានធ្វើឡើងនៅក្នុងបារនោះ ហើយអ្នករងគ្រោះភាគច្រើនមានអាយុចន្លោះពី ១៨ ដល់ ២៥ឆ្នាំ៕

police-lights1Police-lights-file-jpg.jpg1

មតិយោបល់