ចិន: អ្នកនាំពាក្យមួយរូបនៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថា យន្តហោះកងទ័ពអាកាសរបស់ប្រទេសចិនជាច្រើនគ្រឿង ក្នុងនោះរួមមាន យន្តហោះទម្លាក់គ្រាប់បែកប្រភេទ H-6 bombers និងប្រភេទ Su-30 បានត្រួតពិនិត្យដែនអាកាសនៅជុំវិញកោះណានសានិងកោះហួងយ៉ាន នៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៦ សីហា ឆ្នាំ២០១៦នេះ។
លោកវរសេនីយ៍ឯកជាន់ខ្ពស់ Shen Jinke កងទ័ពអាកាសរំដោះប្រជាជន (PLA) បានឱ្យដឹងថា ការហោះហើរនេះគឺជាផ្នែកមួយនៃការហ្វឹកហាត់ប្រយុទ្ធពិតប្រាកដ (សមយុទ្ធជាក់ស្តែង) ក្នុងការកែលម្អដើម្បីឆ្លើយតបរបស់ទ័ពអាកាសទៅនឹងការគំរាមកំហែងសន្ដិសុខ៕
មតិយោបល់