ចិន: នៅថ្ងៃសៅរ៍នេះ ចិនស្តីបន្ទោសសហរដ្ឋអាមេរិក ដែលបានរិះគន់ចំពោះការផ្តន្ទាទោសទៅលើសកម្មជនសិទិ្ធមនុស្សរបស់ខ្លួន ដោយតុលាការចិននៅសប្តាហ៍នេះ បានផ្តន្ទាទោសអ្នកតស៊ូមតិសិទិ្ធមនុស្សបីនាក់ និងមេធាវីម្នាក់ ដាក់ពន្ធនាគារចំនួនប្រាំពីរឆ្នាំកន្លះសម្រាប់វិទ្ធង្សនា(បង្ហិនបង្ហោច)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៦ សីហា ឆ្នាំ២០១៦នេះ។
មនុស្សរាប់សិបនាក់ជាប់ទាក់ទិនទៅនឹងក្រុមហ៊ុនមេធាវី Fengrui ប្រចាំនៅទីក្រុងប៉េកាំង ត្រូវបានគេវាយប្រហារនៅក្នុងការបង្រ្កាបទៅលើអ្នកប្រឆាំងចាប់តាំងពីខែកក្កដា ខណៈដែលរដ្ឋការលោកប្រធានាធិបតី Xi Jinping បានរឹតបន្តឹងការគ្រប់គ្រង និងលើកឡើងពីតម្រូវការ ដើម្បីបង្កើនសន្ដិសុខនិងស្ថិរភាពជាតិ។
ការផ្តន្ទាទោសសកម្មជននិងមេធាវី ដែលពួកគេទាំងអស់នោះ បានជាប់ពាក់ព័ន្ទជាមួយក្រុមហ៊ុននេះ ត្រូវបានគេថ្កោលទោសដោយក្រុមអង្គការសិទ្ធិមនុស្សអន្ដរជាតិ ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីបំបិទមាត់អ្នករិះគន់។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិកបានគេព្រួយបារម្ភអំពីការផ្តន្ទាទោសនេះ បានធ្វើឡើងនៅលើ “បទចោទប្រកាន់ហេតុផលនយោបាយយ៉ាងច្បាស់” និងបានអំពាវនាវឱ្យមានការដោះលែងសកម្មជននិងមេធាវីផងដែរ។
លោកស្រីអ្នកនាំពាក្យក្រសួងការបរទេសចិន ហួ ឈុនយីង បាននិយាយថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកមកលើចិន គឺគ្មានមូលដ្ឋាន ហើយបានជំរុញឱ្យក្រុងវ៉ាស៊ីនតោនគោរពអង្គហេតុផង។
អាជ្ញាធរតុលាការចិនបានដោះស្រាយករណីពាក់ព័ន្ធក្នុងការអនុលោមតាមច្បាប់ ដូច្នេះថា សិទ្ធិស្របច្បាប់ព្រមទាំងផលប្រយោជន៍របស់ជនជាប់ចោទ អាចនឹងត្រូវបានការពារយ៉ាងមានប្រសិទ្ធិភាព។
អាជ្ញាធរបានចោទប្រកាន់ថា ក្រុមហ៊ុននេះបានរៀបចំការតវ៉ានៅខាងក្រៅតុលាការ ជាករណីនយោបាយនិងសមគំនិតជាមួយកងកម្លាំងបរទេស ដែលបានធ្វើឱ្យប៉ះពាល់ដល់បក្សកុម្មុយនីស្ត កំពុងកាន់អំណាចរបស់ប្រទេសចិន៕
មតិយោបល់