ព័ត៌មានអន្តរជាតិ

ស្រ្តីម្នាក់ត្រូវក្លាយជាចំណីក្រពើ អំទ្បុងពេលដែលនាងហែលទឹកយប់ នៅតំបន់ Thornton Beach

អូស្រ្តាលីៈ ស្ត្រីម្នាក់បានបាត់ខ្លួន បន្ទាប់ពីនាង ត្រូវបានវាយប្រហារ ដោយសត្វក្រពើមួយក្បាល អំទ្បុងពេលទៅហែលទឹកពេលយប់ នៅឆ្នេរមួយ ភាគឦសានប្រទេសអូស្រ្តាលី។ នេះបើយោងតាមរយៈ សារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

ស្រ្តីវ័យ ៤៦ឆ្នាំម្នាក់នេះ ត្រូវបានក្លាយជាចំណីក្រពើ ខណៈដែលរូបនាង កំពុងហែលទឹកពេលយប់ ជាមួយមិត្តភ័ក្រនៅឯតំបន់ Thornton Beach ក្នុងរដ្ឋ Queensland កាលពីយប់ថ្ងៃអាទិត្យ។

ក្នុងគ្រានោះ មិត្តរបស់នាង ក៏បានព្យាយាមក្នុងការជួយសង្គ្រោះ រូបនាងពីមាត់ក្រពើផងដែរ ប៉ុន្តែពុំអាចជួយអ្វីបានទាំងអស់។

មកទល់ពេលនេះ ក្រុមជួយសង្គ្រោះបន្ទាន់ កំពុងស្វែងរុករកនៅលើឧទ្ធម្ភាគចក្រ ដែលបំពាក់ជាមួយឧបករណ៍ចាប់រូបភាព ប៉ុន្តែមិនបានរកឃើញដាននៃជនរងគ្រោះនោះទេ៕

gettyimages-56714643-1-736x414

មតិយោបល់