ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អភិបាលរាជធានីភ្នំពេញ សូមអបអរសាទរ សម្ដេចតេជោ ទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត»

ភ្នំពេញ: ក្នុងឱកាសដ៏ប្រកបដោយមោទនភាពជាតិសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ, ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមគោរពជូនពរ និងអបរអរសាទរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត «ASEAN Lifetime Achievement Award»

សូមសម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនប្រាជ្ញាញាណ ភ្លឺថ្លាជាដ៏រាប ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗធំធេងថែមទៀត ក្នុងការបន្តដឹកនាំ មាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

សូមគោរពជូនពរ និងអបអរសាទរពី ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៃសាលារាជធានីភ្នំពេញ ៖

1

photo_2016-08-07_10-50-27

មតិយោបល់