ភ្នំពេញៈ ប្រជាពលរដ្ឋបានរាយការណ៍ថា នៅរាជធានីភ្នំពេញមានករណីប្លន់ស្ទើរតែរាល់រាត្រី ដោយអ្នកខ្លះភ្ជង់គំរាមនិងករណីខ្លះទៀតបាញ់ប្រហារ៕
ករណីប្លន់ទី១៖ នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ មានក្រុមចោរចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើង២ដើម ជិះម៉ូតូ២គ្រឿង មួយម៉ាក និច និងមួយគ្រឿងទៀតមិនចាំម៉ាកបានធ្វើសកម្ម ភាពប្លន់យកម៉ូតតូ១គ្រឿងបានដោយសុវត្តិភាពទៀត នៅតាមផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរ ពីសាលាស៊ីតិចក្នុង គោល បំណងវិលត្រឡប់ទៅផ្ទះ មកដល់ចំណុចកើតហេតុស្រាប់តែមាន ម៉ូតូមួយគ្រឿងមានគ្នា២នាក់បានជិះ ម៉ូតូមួយគ្រឿងមកគៀរឲ្យដួល ហើយគ្នា២នាក់ទៀតជិះម៉ូតូតាមក្រោមបានដកកាំភ្លើងភ្ជុង គំរាមប្លន់ យកម៉ូតូគេចខ្លួនដោយសុវត្ថិភាព។ ម៉ូតូដែលក្រុមចោរប្លន់ បានសម្រេច ជិះគេចទៅបាត់ ម៉ាក ហុនដា សេ ១២៥ សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-4444 ។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ បណ្តាយឲ្យសមត្ថកិច្ចមួយចំនួនឆេះដុំ។
ករណីប្លន់ទី២ ៖ ស្ត្រីអ្នកចំរៀងទីក្រុងមាសម្នាក់ត្រូវ ក្រុមចោរប្រដាប់ដោយអាវុធតាមមកប្លន់ដល់មុខផ្ទះ។ ហេតុការណ៍នេះ កាលពីវេលាម៉ោង១និង៤០នាទី ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះល្វែង ផ្លូវលំភូមិ ត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ជុំ សុផាន់នី អាយុ ៣៣ឆ្នាំ មុខរបរ ជាអ្នកចំរៀងនៅ ទីក្រុងមាស ស្នាក់នីទីតាំងកើត ហេតុខាងលើ។
ប្រភពពីស្ត្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក់បាន ធ្វើសកម្មភាពប្លន់ ខណៈដែលចុះពីរថយន្តបំរុងដើរចូលផ្ទះ។
ស្ត្រីរងគ្រោះបន្តទៀតថា មុនពេលកើតហេតុគាត់បើករថយន្តកូរ៉ុរឡាពណ៌ឈាមជ្រូកស្លាកលេខភ្នំពេញ 2N-9430ចេញពីធ្វើការមកដល់មុខផ្ទះ បំរុងនិងដើរចូលផ្ទះ ស្រាប់លេចមុខក្រុមជនសង្ស័យ មានគ្នា២ នាក់ជិះម៉ូតូ ភ្ជុងរួចអាម៉េ គំរាមរកបាញ់ តែដោយជនរងគ្រោះបានសំពះអង្វរ ក ថា យកអីក៍យកចុះ កុំ ឲ្យតែបាញ់គាត់បានហើយ។
ក្នុងកាបូបដែលចោរភ្ជុងប្លន់នោះមានលុយ ២០០ដុល្លារ (ទើបតែបើប្រាក់ខែ) ទូរស័ព្ទ ៣គ្រឿង មានម៉ាក់ iphone5 GalaxyTap និង N ចុចពិល រួនទាំងកាតគ្រីរថយន្តចំនួន ១សន្លឹក និងអត្តសញ្ញាណប័ណ្ណ ០១ សន្លឹកផងដែរ។
ក្រោយកើតហេតុ សមត្ថកកិច្ចបាននាំជនរងគ្រោះទៅដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាប។
សកម្មភាពបទបទល្មើស ប្លន់យកទ្រព្យសម្បត្តិ ក្នុងរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃជាប់ៗគ្នា នេះហាក់ បីដូចជាកក្រើកឡើងវិញ បង្កឲ្យប្រជាពលរដ្ឋរងការភិតភ័យ រាល់អ្នកធ្វើដំណើរឆ្លងកាត់ទីស្ងាត់ ភ្នែកនៅ កញ្ចឹង ក ជាពិសេសទឹកដីខណ្ឌពោធិ៍សែនជ័យ ទោះជាសមត្ថកិច្ចខិតខំបង្ក្រាបបានតែមួយភ្លើងចំបើងក៍ សកម្មភាពប្លន់កើតមានមិនចេះចប់មិនចេះហើយ អស់ពីក្រុមចោរប្លន់ដោយដាវសាំម៉ូរ៉ៃ ឬ កាំបិតបុ័ងតោ កាប់ប្លន់សម្លាប់អុកឡុកតាមដងផ្លូវយ៉ាងអណាធិតេយ្យ មិនទាន់ស្ងប់បានប៉ុន្មានផង បទល្មើសថ្មីក៍លេច ចេញក្រុមចោរប្លន់ប្រដាប់អាវុធទៀត៕
មតិយោបល់