កូរ៉េខាងជើងៈប្រទេសកូរ៉េខាងជើងបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនពីការរៀបចំផែនការធ្វើការវាយប្រហារនុយក្លេអ៊ែរគិតទុកជាមុន បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងដាក់ពង្រាយគ្រាប់បែកបំផ្ទុះ B-1 របស់ខ្លួននៅ ក្នុងតំបន់ ប៉ាស៊ីហ្វិកជាលើកដំបូងនៅក្នុងមួយទសវត្សរ៍។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៦។
មន្ត្រីយោងធាអាមេរិក បានឱ្យដឹងកាលពីខែមុនថា យន្តហោះយុទ្ធសាស្រ្តដែលត្រូវបានដាក់ ពង្រាយកាលពីថ្ងៃ សៅរ៍នៅលើកោះ Guam របស់យោធាអាមេរិកហើយប្រតិបត្ដិការនេះធ្វើឡើងដើម្បីប្តូរគ្រាប់បែកបំផ្ទុះ B-52 ចេញ ។
ភាពតានតឹងកំពុងកើនឡើងខ្ពស់ ចាប់តាំងពីកូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរលើកទីបួនរបស់ខ្លួន ធ្លាក់ចូលទៅក្នុងដែនទឹករបស់ជប៉ុនជាលើកដំបូង។
ក្រុងព្យុងយ៉ាងបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាមានបំណងប្រកាសធ្វើចលនា ផ្តួលរំលំប្រទេស ទេសកូរ៉េខាងជើង ។
សារព័ត៌មានមួយរបស់កូរ៉េខាងជើងបានលើកឡើងថា«ចលនានៃការពង្រឹងកម្លាំងនុយក្លេអ៊ែរ នឹងផលយកមក ប្រើម្ដងទៀតរបស់ចក្រពត្តិអាមេរិក គឺជាការធ្វើកូដ កម្មនុយក្លេអ៊ែរគិតទុកជាមុនអទកៅលើកូរ៉េខាងជើង»។
កូរ៉េខាងជើងបានគំរាមកំហែងធ្វើ «វិធានការប្រើកម្លាំងបាយ» លើការដាក់ពង្រាយបានគ្រោង ទុកនៃប្រព័ន្ធទំនើបប្រឆាំងមីស៊ីលរបស់អាមេរិកនៅកូរ៉េខាងត្បូងដែលគេស្គាល់ថា THAAD ។
ភាពតានតឹងនៅឧបទ្វីបកូរ៉េកំពុងបង្កើតឲ្យមានការបែកបាក់ នៅមុនពេលការធ្វើសមយុទ្ធ យោធាកូរ៉េ ខាងត្បូង-អាមេរិក ប្រចាំឆ្នាំដែលនៅចុងខែនេះ៕
មតិយោបល់