ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនជាតិអាមេរិកពីរនាក់ លោតឆ័ត្រយោងកម្សាន្ត ដូចលោតសម្លាប់ខ្លួន

អាមេរិកៈ ក្រុមគ្រួសារមួយមានទុកសោក និងរន្ធត់យ៉ាងខ្លាំងក្រោយពេលបានឈរមើលកូនប្រុសរបស់ខ្លួនលោតពីលើយន្តហោះ ហើយឆ័ត្រយោងមិនគន្លាស់ ធ្លាក់មកលើដីស្លាប់បាត់បង់ជីវិត។

អាជ្ញាធរនិយាយថា អ្នកលោតឆ័ត្រយោងពីរនាក់បានស្លាប់បន្តបន្ទាប់គ្នាកាលពីថ្ងៃសៅរ៍ នៅរដ្ឋកាលីហ្វញ៉ា ក្រោយពេលឆ័ត្រយោងរបស់ពួកគេមិនគន្លាស់។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៦។

ហេតុការណ៍នេះកើតឡើងនៅក្បែរទីក្រុង Lodi រដ្ឋកាលីហ្វញ៉ា ចម្ងាយ ១៣៨គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង San Francisco ។ អ្នកលោតឆ័ត្រយោងម្នាក់ មានអាយុ ១៨ឆ្នាំបានលោតចុះមកមុនហើយ អ្នករាយការណ៍បាននិយាយថា គ្រួសាររបស់បុរសម្នាក់នោះបានឈរមើល នៅពេលគេលោតចុះមកលើដី។

លោក Bill Dause ម្ចាស់មជ្ឈមណ្ឌលឆ័ត្រយោង Lodi បានប្រាប់អ្នកព័ត៌មានថា ជនរងគ្រោះម្នាក់ទៀត គឺជាគ្រូបង្ហាត់លោតឆ័ត្រយោងមានបទពិសោធន៍ លោត ៧០០លើកមកហើយ៕

4f7e1ad9f41bb.image

មតិយោបល់