ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីតួកគីគាំទ្រឲ្យមានច្បាប់កាត់ទោសប្រហារជីវិតឡើងវិញ

តួកគីៈ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រាប់នៅក្នុង ការប្រមួលផ្តុំដ៏ធំមួយនៅ ក្នុងទីក្រុង Istanbul កាលពីម្សិលមិញថា លោកនឹងអនុម័តលើ ច្បាប់ស្តីអំពីការដាក់ឲ្យមានទោស ប្រហារជីវិតឡើងវិញប្រសិន បើមានការគាំទ្រពីសភា និងប្រជាពលរដ្ឋ។នេះបើយោងតាមសារព័ត៌មានBBC ចុះផ្សាយនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៦។

លោកនិយាយយ៉ាងដូច្នេះ ទៅកាន់ហ្វូងប្រជាពលជនយ៉ាងណាស់មួយលាននាក់ដែលបានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសតួកគីលាកពីថ្ងៃអាទិត្យម្សិលមិញ និង ប្រជាពលរដ្ឋប្រាំលាននាក់បានចូលរួម តាមរយៈការផ្សាយផ្ទាល់ព្រឹត្តិការណ៍នេះនៅលើអេក្រង់សាធារណៈនៅឯកន្លែងជួបជុំតូចៗនៅទូទាំងខេត្តរបស់តួកគី។

លោក Erdogan បានប្រាប់នៅក្នុងការជួបជុំនោះថា «វាអាស្រ័យលើសភាតួកគីដែលនឹងសម្រេចចិត្តលើច្បាប់ដាក់ឲ្យមានការកាត់ទោសប្រហារជីវិត … ខ្ញុំប្រកាសទុកជាមុនថា ខ្ញុំនឹងអនុម័តសេចក្តីសម្រេចដែលធ្វើឡើងដោយសភា។

សូមបញ្ជាក់ថា ប្រទេសតួកគីបានអនុវត្តច្បាប់ដាក់ទោប្រហារជីវិតរហូតដល់ឆ្នាំ ១៩៨៤៕

_90704363_mediaitem90704362 _90707497_034453614-1

មតិយោបល់