អាមេរិកៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ក្រុមគ្រួសារមួយមានសមាជិកប្រាំនាក់ ក្នុងនោះរួមទាំងកុមារបីនាក់ផង ត្រូវបាញ់ស្លាប់នៅក្នុងអ្វីដែលហាក់ដូចជាការធ្វើអត្តឃាតសម្លាប់មួយ នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ។នេះបើយោងតាមសារព័ត៌មាន ស៊ីនហួរចុះផ្សាយនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៦។
ប៉ូលិសក្រុង Sinking Spring ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រភាគខាងជើងទីក្រុង Philadelphia បានប្រាប់ថា ពួកគេបានស្រាវជ្រាវរកឃើញសាកសពជាច្រើននាក់នៅក្នុងផ្ទះមួយនៅតំបន់ជាយក្រុង។ យោងតាមភព ហេតុការនេះកើតឡើងនៅម៉ោង ៣ និង៣០នាទីរសៀលថ្ងៃសៅរ៍(ម៉ោងនៅក្នុងស្រុក)។
សារព័ត៌មាន Eagle បានឲ្យដឹងថា មេធាវីស្រុកលោក John Adams បានកំណត់អត្តសញ្ញាណអ្នកដែលត្រូវបាញ់សម្លាប់នោះហើយមាន ឈ្មោះ Mark Short ត្រូវជាប្តី និងប្រពន្ធឈ្មោះ Megan ព្រមទាំងកូនរបស់ពួកគេបីនាក់មានឈ្មោះ Liana, Mark និង Willow ។
យ៉ាងណាក៏ដោយប៉ូមិនទាន់ធ្វើការសន្និដ្ឋានជាផ្លូវការនៅឡើយទេថាវាជាករណីធ្វើអត្តឃាតឬយ៉ាងណានោះ៕
មតិយោបល់