ស្វីសៈ អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) បានរាយការណ៍កាលពីថ្ងៃអង្គារថា ជនចំណាកស្រុក និងជនភៀសខ្លួនចំនួន ២.៩៥៤ នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពួកគេព្យាយាម ឆ្លងសមុទ្រមេឌីទែរ៉ាណេ ក្នុងឆ្នាំនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅទី២១ ខែកក្កដា ឆ្នាំ២០១៦។
ភាគច្រើននៃការស្លាប់ទាំងនោះ គឺកើតឡើងនៅពាក់កណ្ដាលផ្លូវសមុទ្រមេឌីទែរ៉ាណេ ដែលតភ្ជាប់ពីប្រទេសអាហ្វ្រិកខាងជើងជាមួយអ៊ីតាលី។
សម្រាប់ចំនួនអ្នកស្លាប់នៅឆ្នាំនេះ គឺមានតួលេខខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៥ គឺមានជនចំណាកស្រុក និងជនភៀសខ្លួន ១.៩០៦ នាក់បានស្លាប់។
បើយោងតាមស្ថិតិ ជនអន្តោរប្រវេសន៍ចំនួន ២៤០.៨៨៤ នាក់បានមកដល់ច្រាំងសមុទ្រអឺរ៉ុប នៅឆ្នាំ ២០១៦ ដែលមានការកើនឡើងពី ២២០.០៥៤ នាក់ ចន្លោះខែមករា និងខែកក្កដាកាលពីឆ្នាំមុន៕
មតិយោបល់