ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឈ្នួញប្រមាណ២០នាក់ លួចមកគាស់កំណប់សំរិទ្ធ នៅវត្តសសរស្តម្ភ តែត្រូវបរាជ័យ

សៀមរាបៈ ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង២៣ និង៤៧យប់ នាទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ក្នុងបរិវេណវត្ត សសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

ក្រុមឈ្មួញជិត២០នាក់ និងរថយន្តទំនើប៦គ្រឿង បានមកសែនព្រេន ដោយមានគំរោង លួចគាស់កំណប់សំរិទ្ធ នៅវត្តសសរស្តម្ភ តែត្រូវបរាជ័យខណះព្រះសង្ឃ និងប្រជាពលរដ្ឋបាន ប្រកាសអាសន្នហើយនៅគ្រា ដែលសមត្ថកិច្ច មកដល់ក្រុមជនសង្ស័យ បានរត់គេចខ្លួនបាត់អស់។

លោកទេព ពុំសែន អធិការនគរបាល ស្រុកពួកបានឲ្យ ដឹងនៅព្រឹកថ្ងៃទី៨នេះថា៖ កាលពីយប់ម៉ិញនេះមានមនុស្ស ប្រមាណជា២០នាក់និងរថយន្ត៦គ្រឿង ប្រភេទហាយឡិនឌ័រ លុចស៊ិស300 ២គ្រឿង អ៊ីស៊ុយស៊ុយ ១បាំងកន្លះ ១គ្រឿងនិង កាមរី ៣គ្រឿង បាននាំគ្នា មកក្នុងវត្តសសរស្តម្ភ ឃុំសសរស្តម្ភ ក្បែរព្រះវិហារ និងបានយកមាន់ ជ្រូក និងផ្លែឈើមកសែនមុខ ខ្ទមអ្នកតា គោលបំណងគាស់កំណប់សំរិទ្ធ (មិនទាន់សកម្មភាពគាស់ទេ)។

លោកបន្តថាៈ ក្នុងពេលនោះមានព្រះសង្ឃ និងគណះកម្មការវត្ត បានឃើញក្រុមជនសង្ស័យ និងបានប្រកាសអាសន្នហើយ ក្នុងពេលមានកម្លាំងនគរបាល និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍
ក្រុមជនសង្ស័យ បានបើករយន្តគេចខ្លួនអស់។

លោកបន្ថែមថា៖ ក្នុងពេលកម្លាំង ប៉ូលិសនិងប្រជាពលរដ្ឋ ជួយអន្តរាគមន៍នោះសមត្ថកិច្ច បានឃើញឯកសារ របស់ក្រុមជនសង្ស័យចំនួន១២សន្លឹក នៅក្បែរកន្លែងសែន។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវករណីនេះ យ៉ាងល្អិតល្អន់ ហើយក៏បានដឹង ពីអត្តសញ្ញាណ ជនសង្ស័យខ្លះៗហើយ។ ប៉ុន្តែសុំមិនទាន់បង្ហាញដោយសារ ទុកស្រាវជ្រាវសិន។

លោកបញ្ជាក់បន្ថែមថា៖ ទីតាំងកំណប់សំរិទ្ធ នោះមិនទាន់ដឹងថាពិត ឬយ៉ាងណានោះទេ គ្រាន់តែគេល្បីថា មាន
កំណប់ដែលគេកប់តាំងពីសម័យប៉ុលពតមកម្លេះ។

ទោះបីជាយ៉ាងនេះក្តី ក្នុងនាមសមត្ថកិច្ចនឹងព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋ មិនអនុញ្ញាតិឲ្យជនល្មើស
ចូលមកកាប់គាស់យកវត្ថុបុរាណ បានស្រេចតែចិត្តនោះទេ៕

photo_2016-08-08_13-28-14photo_2016-08-08_13-28-20photo_2016-08-08_13-28-06

មតិយោបល់