ចិន: ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ មានមនុស្សចំនួន ២៩នាក់ ដែលជាភ្ញៀវទេសចរមកពីប្រទេសចិនដីគោក បានរងរបួសធ្ងន់ស្រាល កាលពីថ្ងៃចន្ទនេះ នៅពេលដែលរថយន្តក្រុងមួយគ្រឿង បានជិះបុកចូលនៅក្នុងអគារនៅម៉ាកាវ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៨ សីហា ឆ្នាំ២០១៦។
ដោយឡែក ភ្ញៀវទេសចរ ៣នាក់បានរងរបួសធ្ងន់ធ្ងរជាងគេ នៅក្នុងចំណោមអ្នកទាំង ២៩នាក់ ប៉ុន្តែហេតុការណ៍ខាងលើនេះមិនទាន់ច្បាស់នៅឡើយទេ ថាតើវាបណ្តាលមកពីមូលហេតុអ្វី ដូច្នេះ Post News នឹងលម្អិតបន្ថែមទៀតនៅពេលក្រោយ៕
មតិយោបល់