ព័ត៌មានអន្តរជាតិ

អាមេរិក-កូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធកងកម្លាំងអាកាសរួមគ្នា នៅដើមខែធ្នូខាងមុខ

កូរ៉េ: មន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បាននិយាយថា កងកម្លាំងអាកាសរបស់អាមេរិក និងកូរ៉េខាងត្បូង គ្រោងនឹងធ្វើសមយុទ្ធរួមគ្នា នៅដើមខែក្រោយ ដោយមានការដាក់ពង្រាយយន្តហោះចម្បាំងធុន F-22 Raptor ចំនួន ៦ គ្រឿង នៅក្នុងសមយុទ្ធនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

សមយុទ្ធមួយនេះ មានឈ្មោះថា Vigilant Ace នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែធ្នូខាងមុខ ដែលវាជាសមយុទ្ធដ៏ធំបំផុត ជាមួយនឹងការចូលរួមពីយន្តហោះចម្បាំងធុន F-22 ដើម្បីបង្កើនការការពារស​ម្រាប់កងកម្លាំងប្រទេសទាំងពីរ ក្នុងករណីមានសង្គ្រាមផ្ទុះទ្បើង។

សូមជំរាបថា សមយុទ្ធរួមគ្នារវាងកងទ័ពអាកាសអាមេរិក និងកូរ៉េខាងត្បូង គឺជាការឆ្លើយតបដ៏ខ្លាំងក្លាទៅនឹងកម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ខណ:ដែលក្រុងព្យុងយ៉ាង លើកទ្បើងថា វាជាការឈ្លានពានប្រឆាំងនឹងរបបខ្លួនផងដែរ៕

មតិយោបល់