ចិន: ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលកណ្តាលនឹងផ្តល់ប្រាក់មូលនិធិបន្ថែមទៀត ដើម្បីការរស់នៅជាមូលដ្ឋានទៅឱ្យកុមារកំព្រានិងកុមាររស់នៅជាមួយមេរោគអេដស៍និងជំងឺអេដស៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិន នៅថ្ងៃទី៨ សីហា ឆ្នាំ២០១៦។
ក្រសួងនេះនឹងផ្តល់លុយ ៧០០លានយ័ន ស្មើនឹង ១០៥,១លានដុល្លារសហរដ្ឋអាមេរិក ចូលទៅក្នុងមូលនិធិប្រាក់ឧបត្ថម្ភនៅឆ្នាំនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួងនេះ។
ដោយឡែក ទឹកប្រាក់ ១,២៤ពាន់លានយន់ដែលបានពង្រីករួចហើយ រដ្ឋាភិបាលកណ្តាលបានត្រៀមបម្រុងទុកលុយ ១,៩៤ពាន់លានយន់នៅឆ្នាំនេះ។ កុមារកំព្រានិងកុមារដែលកំពុងរស់នៅជាមួយមេរោគអេដស៍និងជំងឺអេដស៍នៅក្នុងតំបន់ភាគខាងលិចអភិវឌ្ឍតិចតូចនៅចិន ទទួលបានលុយ ៤០០យន់ក្នុងមួយខែ ខណៈពេលដែលអ្នកនៅតំបន់កណ្តាលនិងខេត្តភាគខាងកើតទទួលបានលុយ ៣០០យន់ទៅ ២០០យន់ជារៀងរាល់ខែ។
សូមបញ្ជាក់ថា ប្រទេសចិនមានកុមារកំព្រានិងកុមាររស់នៅជាមួយមេរោគអេដស៍និងជំងឺអេដស៍ជាង ៥០០.០០០នាក់៕
មតិយោបល់