ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: អ្នកស្លាប់ និងរបួសកើនឡើងដល់ ១៨២នាក់ ក្នុងហេេតុការណ៍បំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថាន

ប៉ាគីស្ថាន: មុននេះបន្តិសារព័ត៌មាន CNN បានរាយការណ៍បន្ថែមទៀតថា
ចំនួនអ្នកស្លាប់កើនដល់ ជាង៧០នាក់ និងរងរបួសកើន ១១២នាក់ នៅក្នុងហេតុការណ៍វាយប្រហារដោយបំផ្ទុះ​គ្រាប់បែក ក្នុងមន្ទីរពេទ្យស៊ីវិលមួយកន្លែង នៅទីក្រុង Quetta ភាគនិរតីប្រទេស​ប៉ាគីស្ថាន កាលពីព្រឹកថ្ងៃចន្ទនេះ។

បើតាមសារព័ត៌មាន Geo News បាននិយាយថា ករណីបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅម៉ោង​ប្រហែល ៩និង៥០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅទីក្រុង Quetta ខេត្ត Balochistan។

ដោយឡែក គ្មានក្រុមណាមួយ បានចេញមុខប្រកាសទទួលខុស ត្រូវចំពោះការវាយប្រហារនេះ​នៅឡើយទេ​។ ប៉ុន្តែក្រុមប៉ូលិស បានប្រញាប់ទៅកន្លែងផ្ទុះនោះ ដើម្បីធ្វើការស៊ើបអង្កេតជាបន្ទាន់៕

160808094948-01-pakistan-hospital-bombing-0808-exlarge-169160808100706-04-pakistan-hospital-bombing-0808-exlarge-169160808150433-06-pakistan-hospital-bombing-0808-exlarge-169

មតិយោបល់