អាមេរិក: ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានជំរុញឱ្យប្រទេសថៃ ដើម្បីឱ្យមានការបន្តសិទ្ធិសេរីភាពស៊ីវិលជាថ្មីម្តងទៀត ជាពិសេសសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ បន្ទាប់ពីប្រទេសនេះបានអនុម័តរដ្ឋធម្មនុញ្ញថ្មីគាំទ្រដោយពួកយោធា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកលនាឆ្នាំ២០១៧ ខាងមុខនេះ។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី៩ សីហា ឆ្នាំ២០១៦នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Elizabeth Trudeau បានប្រាប់សន្និសីទកាសែតថា សហរដ្ឋអាមេរិកបានលើកឡើងពីការព្រួយបារម្ភអំពីសេចក្តីព្រាងសេចក្តីសម្រេចនេះ ជាមួយរដ្ឋាភិបាលថៃ។
សូមជម្រាបថា ប្រជាជនថៃ បានគ្រាំទ្ររបបយោធារបស់នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ក្រោយការធ្វើប្រជាមតិកាលពីថ្ងៃអាទិត្យ ជាមួយនឹងលទ្ធផលបឋម បានបង្ហាញថា ៦១ភាគរយ បានបោះឆ្នោតគ្រាំទ្ររដ្ឋធម្មនុញ្ញថ្មីនេះ៕
មតិយោបល់