ព័ត៌មានអន្តរជាតិ

ជនសង្ស័យភេវរករ ២៣០ នាក់ ត្រូវចាប់ឃុំខ្លួននៅប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ីៈ បើតាមជំនួយការនាយកអង្គភាពប៉ូលិសប្រឆាំងភេវរកម្ម Ayob Khan នៅឯសន្និសីទសន្តិសុខ សម្រាប់អ្នកការទូតបរទេស ក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃអង្គានេះ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៣ មក ជនសង្ស័យភេរវករ ២៣០ នាក់ ត្រូវបានចាប់ឃុំខ្លួន ក្នុងនោះមានជនជាតិម៉ាទ្បេស៊ី ២០០នាក់ផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។

លោកបានបន្ថែមថា ជនសង្ស័យទាំងនោះ រួមមាន ៨៤ នាក់ ត្រូវបានជាប់ចោទ ១៨នាក់ ត្រូវនិរទេស និង ៦២ នាក់ទៀត ត្រូវបានដោះលែង ហើយជនសង្ស័យម៉ាឡេស៊ី ៩០ នាក់ ត្រូវបានរកឃើញថា ពាក់ព័ន្ធនឹងសកម្មភាព IS នៅក្នុងប្រទេសស៊ីរី ដោយក្នុងនោះ ៨នាក់ ត្រូវបានគេដោះលែងវិញ។

ថ្លែងក្នុងសន្និសិទកាសែត ឧបនាយករដ្ឋមន្រ្តីលោក Zahid Hamidi បានជូនដំណឹងទៅកាន់សាធារណជន ទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីការគំរាមភេរវកម្ម ប្រសិនបើមិនខ្លួនឯងក្លាយទៅជាជនរងគ្រោះ ដោយក្នុងនោះ លោកបានដឹងថា កងកម្លាំងសន្តិសុខ ត្រូវបានដាក់ពង្រឹងបន្ថែម ដើម្បីជាយុទ្ធសាស្រ្តការពារ សន្តិសុខជាតិ និងរួមទាំងបេសកម្មបរទេសផងដែរ៕

malasia

មតិយោបល់