ព័ត៌មានជាតិ

ជនបរទេសជាង១០០នាក់ ត្រូវនគរបាលអន្តោរ ប្រទេសឆែកឆេរ នៅក្នុងការដ្ឋានសំណង់ មុខវិមានសន្តិភាព នាយករដ្ឋមន្រ្តី

ភ្នំពេញៈ ប្រតិបត្តិការកន្លះថ្ងៃ ជនបរទេសជាង១០០នាក់ មានចិន និងវៀតណាម ត្រូវបានសមត្ថកិច្ច ឆែកឆេរនិង ត្រួតពិនិត្យ បន្ទាប់ពីសង្ស័យថា ស្នាក់នៅនិងធ្វើការ ដោយខុសច្បាប់ក្នុងការ ដ្ឋានសំណង់ មួយកន្លែង មុខវិមានសន្តិភាព នាយករដ្ឋមន្រ្តី៕

ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោរប្រវេស លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានប្រាប់ថា ក្រោយប្រតិបត្តិការប៉ុន្មានម៉ោង កាលពីម៉ោង៩ព្រឹក ថ្ងៃទី៩ ខែសីហា នេះ។

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ នគរបាលខណ្ឌដូនពេញ នគរបាលក្រុង ដឹកនាំដោយលោកសៀង សុខ ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ជនបររទេស ដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅ គ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ នៅការដ្ឋានសំណង់ (CSCEC) ក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន១៧៤នាក់ ក្នុងនោះស្រី ចំនួន៧នាក់ មាន២ សញ្ជាតិ ចិនចំនួន១៦៧ នាក់ស្រីចំនួន ៧នាក់ ។ បន្ថែមពីនោះមាន ជនជាតិវៀតណាម ចំនួន៧នាក់ គ្មាន ខិតឆ្លងដែន ចិនចំនួន៧៦នាក់ គ្មានលិខិតឆ្លងដែន។

លោក អ៊ុក ហៃសីឡា បញ្ជាក់ថា ក្រោយត្រួតពិនិត្យហើយនោះ ពួកគេក៍ត្រូវបានបញ្ជូន ទៅកាន់អគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ផងដែរ ក្នុងនោះមានសរុប៨៣នាក់ ស្រីចំនួន២នាក់ វៀតណាមចំនួន ៧នាក់។ ក្រោយពីនោះសមត្ថកិច្ច បានដកហូតលិខិតឆ្លងដែនចិន-វៀតណាម ចំនួន២៣៧ក្បាល ៕

https://www.youtube.com/watch?v=uxIHROmFlMQ&feature=youtu.be

 

photo_2016-08-09_15-27-28photo_2016-08-09_15-27-23photo_2016-08-09_15-27-18photo_2016-08-09_15-27-15photo_2016-08-09_15-27-11photo_2016-08-09_15-27-07photo_2016-08-09_15-26-51photo_2016-08-09_15-27-03

មតិយោបល់