ថៃ: ភ្ញៀវទេសចរត្រូវបានគេអះអាងថា បានស្លាប់ទាំងបីនាក់និងម្នាក់ទៀតបានបាត់ខ្លួនបន្ទាប់ពីទូកម៉ាស៊ីនភ្ញៀវទេសចរ បរទេសបានក្រឡាប់លេចលើផ្លូវនាវាចររបស់ខ្លួន ក្រោយពីត្រឡប់មកវិញនៅក្នុងដំណើរកំសាន្តទៅកាន់កោះ Samui នៅភាគខាងត្បូង ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ជនរងគ្រោះពីរនាក់ ក្នុងជនរងគ្រោះទាំងបីនាក់ គឺមានជនជាតិអង់គ្លេសនិងអាល្លឺម៉ង់ ខណៈពេលដែលសាកសពរបស់ស្ត្រីដែលរកឃើញថ្មីនៅតែត្រូវបានបញ្ជាក់ថាតើនាងជាអតីភ្ញៀវទេសចរហុងកុង ពិតប្រាកដមែនឬទេ។ ប៉ូលិសក្នុងតំបន់បានកំពុងតែស្វែងរកបុរសអង់គ្លេសម្នាក់ដែលបានបាត់ខ្លួន។
ទូកដែលបានលេចខាងលើនេះ មានផ្ទុកភ្ញៀវទេសចរ ៣២នាក់ និងមគ្គុទេសក៍ម្នាក់និងនាវិកទាំងបីនាក់ផងដែរ បានក្រឡាប់ក្នុងអំឡុងពេលធ្វើដំណើរនាវាចររបស់ខ្លួនក្រោយពេលត្រឡប់ទៅកោះ Koh Samui បន្ទាប់ពីវាត្រូវបានវាយប្រហារដោយរលកខ្លាំង។
ភ្ញៀវទេសចរជាស្ត្រីជនជាតិអង់គ្លេសនិងអាល្លឺម៉ង់បានស្លាប់ខណៈដែលពួកគេត្រូវបានជាប់នៅខាងក្នុងទូកលិច ខណៈពេលដែលសាកសពស្ត្រីជនជាតិអាស៊ីម្នាក់ ត្រូវបានគេរកឃើញនៅម៉ោងប្រហែល ១១ព្រឹក។ អ្នកដំណើរនិងនាវិកមួយចំនួនបានរងរបួសស្រាល ខណៈពេលដែលស្ត្រីទាំងបីនាក់និងបុរសម្នាក់នៅតែសម្រាកនៅមន្ទីរពេទ្យនៅថ្ងៃសុក្រនេះ។
ស្ថានទូតចិនប្រចាំនៅខេត្ត Songkhla បានប្រាប់ស៊ីនហួថាភ្ញៀវទេសចរហុងកុងបានរងរបួសត្រូវបានបញ្ជូនត្រឡប់ទៅសណ្ឋាគារដោយសុវត្ថិភាពហើយ ពួកគេកំពុងធ្វើដំណើរទៅកន្លែងកើតហេតុ ដើម្បីដោះស្រាយជាមួយហេតុការណ៍នេះ៕
មតិយោបល់