ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មកដល់ពេលនេះ តួកគីបានចាប់ឃុំខ្លួន ៤០.០០០នាក់នៅក្នុងការបង្រ្កាបចាប់តាំងពីរដ្ឋប្រហារ

តួកគី: លោកនាយករដ្ឋមន្ត្រី Binali Yildirim បាននិយាយកាលពីថ្ងៃពុធថា សរុបចំនួនមនុស្ស ៤០.០២៩នាក់ ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសតួកគី ក្នុងការស៊ើបអង្កេតទាក់ទងទៅ​នឹងការធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីខែមុននិងប្រហែលមានមនុស្សជិតពាក់កណ្តាល​នៃអ្នកដែល​ត្រូវ​បានចាប់ខ្លួនជាផ្លូវការ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៨ សីហា ឆ្នាំ២០១៦។

ក្នុងសុន្ទរកថាចាក់ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍មួយលោក Yildirim បាននិយាយថា មនុស្សចំនួន ២០.៣៥៥នាក់ ដែលត្រូវបានចាប់ខ្លួនជាផ្លូវការពាក់ព័ន្ធនឹងការប៉ុនប៉ុង​រំលំរដ្ឋាភិបាល​ដោយប្រើកំលាំង​យោធា កាលពីថ្ងៃទី១៥ ខែកក្កដា ដែលតួកគីបានស្តីបន្ទោសទៅលើអ្នកកាន់សាសនាឥស្លាម​គឺបព្វជិត​លោក Fethullah Gulen ដែលកំពុងតែរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក។

លោក Yildirim បានបញ្ជាក់ផងដែរថា «មនុស្សចំនួន ៧៩.៩០០នាក់ បានបណ្តេញចេញពី​កាតព្វកិច្ចជាសាធារណៈនៅក្នុងបន្សុទ្ធកម្មរដ្ឋប្រហារយោធា ប៉ូលិស, សេវាស៊ីវិលនិងប្រព័ន្ធតុលាការ។ ហើយមានក្រុមហ៊ុននិងស្ថាប័នចំនួន ៤.២៦២ ត្រូវបានបិទដែលបានជាប់ពាក់ព័ន្ធជាមួយនឹងលោក Gulen»។

លោក Gulen ដែលបានរស់នៅនិរទេសខ្លួននៅរដ្ឋ Pennsylvania ចាប់តាំងពីឆ្នាំ១៩៩៩ លោកបាន​បដិ​សេធ​ការចោទប្រកាន់នេះ ហើយបានថ្កោលទោសការធ្វើរដ្ឋប្រហារនេះ។ ប្រទេសតួកគីកំពុងស្វែង​រកការ​ធ្វើ​បត្យាប័នរបស់លោកពីសហរដ្ឋអាមេរិក។ ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា នឹងធ្វើបត្យាប័ន​ចាប់​ខ្លួនលោក Gulen ប្រសិនបើវាមានភស្តុតាងគ្រាប់គ្រាន់៕

Turkey arrested

មតិយោបល់